Home › Groups › សុខភាពកុមារ
សុខភាពកុមារ Telegram
Telegram Channel Link

សុខភាពកុមារ Telegram Channel Link

★★★★★ 0.0 (0 ratings)
👁 4 views ↗ 2 joins
🇰🇭 Cambodia 🌐 English # Social, Friendship & Community
About this telegram channel link
“សុខភាពកុមារ” បង្កើតឡើងក្នុងគោលបំណងចែករំលែកនូវព័ត៌មានសុខភាព ឬ ចំណេះដឹងទូទៅទាក់ទងនឹងបញ្ហាសុខភាព។ យើងគ្មានណែនាំព្យាបាលវេជ្ជសាស្រ្តគ្រប់រូបភាពណាឡើយ។ —អត្ថបទមួយចំនួនត្រូវបានដកស្រង់—
Telegram Channel

Latest public posts from this Telegram channel.

396 subscribers
18 Dec 2025 latest post
Click to fetch the latest posts directly from Telegram.
វ៉ាក់សាំងការពារផ្តាសាយធំ Vaxigrip Tetra អាចចាក់នៅអាយុប៉ុន្មាន?✅ អាចចាក់បានចាប់ពីអាយុ 6 ខែឡើងទៅ • សម្រាប់ទារក និងកុមារ ≥ 6 ខែ • សម្រាប់កុមារធំ និងមនុស្សពេញវ័យ ក៏អាចចាក់បានដែរ📌 មិនអនុញ្ញាតឱ្យចាក់ក្រោមអាយុ 6 ខែ→ ព្រោះប្រព័ន្ធភាពស៊ាំ (immune system) នៅមិនទាន់ឆ្លើយតបល្អកាលវិភាគចាក់ 1️⃣ កុមារអាយុ 6 ខែ ដល់ <9 ឆ្នាំ • បើមិនធ្លាប់ចាក់ពីមុន👉 ចាក់ 2 ដូស • ដូសទី 1 • ដូសទី 2 បន្ទាប់ពី 4 សប្តាហ៍ • បើធ្លាប់ចាក់រួចហើយ (any previous influenza vaccine)👉 ចាក់ 1 ដូស/ឆ្នាំ2️⃣ កុមារ ≥9 ឆ្នាំ និងមនុស្សពេញវ័យ • 👉 1 ដូស/ឆ្នាំ💉 កម្រិតដូស: • 0.5 mL (IM – ចាក់សាច់ដុំ)
ជាប់ហ្វ្រាំងអណ្តាត​ (Tongue tie) និង​ ជាប់​បបូរ​មាត់​ខាង​លេី​ (Lip tie)។ ភាគច្រើនឃើញតែ​ជាប់​ហ្រ្វាំង​អណ្ដាត​! អញ្ចឹង​ត្រូវ​ធ្វើ​ដូចម្ដេច​?​ បេី​អត់​ព្យាបាល​ អាច​មាន​បញ្ហា​អ្វី​?-បេី​ជាប់​តិចតួច​គឺ​តាម​ដាន​ និង​មិន​ធ្វើ​ការ​កាត់​ទេ។ -តែ​បេី​ជាប់​ខ្លាំង​ហេីយ​ប៉ះ​ពាល់​ដល់​ការ​បៅរបស់​ទារក​គឺ​តម្រូវ​ធ្វើ​ការ​ព្យាបាល​ ដោយ​កាត់​។-​បេី​មិន​ព្យាបាល​គឺ​​ ->ទារក​ពិបាក​ក្នុង​ការ​បៅ ->បៅ​ម្តងៗ​ចេះ​តែ​ឈ្លក់​ ->អាច​មាន​បញ្ហា​សុខភាព​មាត់​ធ្មេញ​ ->ពិបាក​ ឬ​យឺត​ចេះ​និយាយ
ព័ត៌មានអំពីមេរោគ Respiratory Syncytial Virus (RSV) សម្រាប់ឪពុកម្ដាយមេរោគ Respiratory Syncytial Virus (RSV) មិនមែនជាមេរោគថ្មីអ្វីទេ។ មេរោគនេះក៏ដូចមេរោគផ្តាសាយផ្សេងទៀតដែរ ដែលបង្កជាជំងឺផ្លូវដង្ហេីមដូចផ្តាសាយជាដេីម។ វាជារឿងធម្មតាដែលកុមារភាគច្រើនបានឆ្លងមេរោគនេះនៅអាយុពីរឆ្នាំដំបូង។រោគសញ្ញានៃមេរោគ RSV ស្រដៀងទៅនឹងជំងឺផ្ដាសាយធម្មតា ហើយជាធម្មតាវាលេចឡើងប្រហែលពី ៤ ទៅ ៦ ថ្ងៃបន្ទាប់ពីការប៉ះពាល់នឹងមេរោគ។ ចំពោះមនុស្សពេញវ័យ និងកុមារធំៗ វាអាចមានរោគសញ្ញាស្រាលដូចជា៖• ហៀរសំបោរ• ក្អក• គ្រុនក្ដៅ• ឈឺបំពង់ក• ឈឺក្បាលពេលខ្លះចំពោះទារក និងកុមារតូចៗ មេរោគនេះអាចបង្កឱ្យមានរលាកទងសួតជាដេីម។ការព្យាបាលបច្ចុប្បន្ន មិនទាន់មានថ្នាំសម្លាប់មេរោគ RSV នៅឡើយទេ។ តែមេរោគនឹងងាប់ទៅវិញខ្លួនវាក្នុងពេលកំណត់។ ការព្យាបាលភាគច្រើនគឺធ្វើឡើងដើម្បីជួយបន្ថយរោគសញ្ញា និងធ្វើឱ្យកូនមានអារម្មណ៍ធូរស្រាល។• ផ្ដល់ទឹកឱ្យបានគ្រប់គ្រាន់ ការផឹកទឹកច្រើនជួយការពារការខ្សោះជាតិទឹក។• បំបាត់គ្រុនក្ដៅ អាចប្រើថ្នាំបញ្ចុះកំដៅ ដូចជាថ្នាំ paracetamol ជាមេីម។• សម្អាតច្រមុះ ប្រើដំណក់អំបិលច្រមុះ (Saline Nasal Drops) ដើម្បីជួយសម្អាតច្រមុះដែលតឹង។ការការពារការការពារមេរោគ RSV គឺមានសារៈសំខាន់បំផុត ជាពិសេសសម្រាប់ទារក និងកុមារតូចៗ។• អ្នកមេីលថែ ក្មេងតូចៗត្រូវលាងដៃជាមួយសាប៊ូ និងទឹកឱ្យបានញឹកញាប់ ជាពិសេសបន្ទាប់ពីក្អក កណ្ដាស់ ឬប៉ះរបស់របរ។• ចៀសវាងកុំឱ្យកូនប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញាដូចផ្ដាសាយ។• បង្រៀនកូនឱ្យក្អក និងកណ្ដាស់ដាក់កែងដៃ ឬប្រើក្រដាសជូតមាត់ ហើយបោះចោលភ្លាមៗ។ការចាក់វ៉ាក់សាំង ការពារមេរោគ RSVមិនទាន់មានការបានណែនាំពីក្រសួងសុខាភិបាលជាផ្លូវការនៅឡេីយទេ។បងប្អូន មានការបារម្មណ៍ពីរោគសញ្ញារបស់កូន ត្រូវនាំកូនទៅពិភាក្សាជាមួយគ្រូពេទ្យ។# ប្រភព Facebook
ការពារកូនរបស់អ្នកពីជំងឺឆ្លងពងបែកដៃ ជើង មាត់ ⭐ជំងឺពងបែកដៃ ជើង និងមាត់លើកុមារ ជាជំងឺឆ្លងបង្កឡើងភាគច្រើនដោយវីរុសមួយប្រភេទហៅថា coxsackievirus។ កើតលើក្មេងតូចៗក្រោម10ឆ្នាំ និងពិសេសក្មេងក្រោម 5 ឆ្នាំ។ 👉ការចម្លង-ការប៉ះផ្ទាល់ជាមួយសម្បោរ ស្លេស្ម ទឹកមាត់ក្មេងផ្សេងទៀតដែលកំពុងមានជំងឺ -ទឹកថ្លាចេញពីពងបែក លាមក និងដំណក់ទឹកពីដំណកដង្ហើមពេលក្អក ឬកណ្តាស់ របស់អ្នកជំងឺ។ ⭐រោគសញ្ញាដំបូង​នៃ​ជំងឺពង​បែកដៃជើង និងក្នុងមាត់​៖-ក្តៅខ្លួន - ឈឺបំពង់ក មិនស្រួលខ្លួន-ការហូបចុកថយចុះ -អស់កម្លាំង (ក្មេងមិនសូវលេងច្រើន) -កន្ទួលក្រហមដូចរលាកលើអណ្តាត អញ្ចាញ និងពេញក្នុងមាត់ ផ្តើមចេញក្នុងកំឡុងពេល ១ ទៅ ២ថ្ងៃ⭐រោគសញ្ញាធ្ងន់ធ្ងរ​នៃជំងឺ-ប្រព័ន្ធប្រសាទ (សន្លឹម ទន់អវៈយវៈ និងប្រកាន់ ឬកន្ត្រាក់​ដៃជើង ) -ពិបាក​ដកដង្ហើម (ហត់)បេីឃេីញរោគសញ្ញាទាំងអស់នេះ នៅលើកូន​ សូម​ឪពុកម្តាយ ស្វែងរកសេវាព្យាបាល​ជាបន្ទាន់នៅមន្ទីរពេទ្យ​ ដែលជិតបំផុត​។💫ការព្យាបាល​៖ជំងឺនេះគ្មានការព្យាបាលជាក់លាកនោះទេ សញ្ញាដែលកើតមាននឹងបាត់ទៅវិញក្នុងរយៈពេលពី7-10ថ្ងៃ។ រីឯការព្យាបាលគ្រូពេទ្យនឹងផ្តល់ថ្នាំតាមរោគសញ្ញារបស់កូនអ្នក រួមមាន ប្រភេទថ្នាំលាបបំបាត់ការឈឺចាប់ក្នុងមាត់ ថ្នាំលេបបំបាត់ការឈឺចាប់ និងបញ្ចុះកម្តៅផ្សេងទៀត។ផលវិបាកដែលអាចកើតមានគឺ ការខ្សោះជាតិទឹក។ ត្រូវប្រាកដថាពួកគេញ៉ាំទឹកបានគ្រប់គ្រាន់។ ប្រសិន ការបាត់បង់ជាតិទឹកមានលក្ខណៈធ្ងន់ធ្ងរ គ្រូពេទ្យនឹងធ្វើការបង្គ្រប់ជាតិទឹកតាមសរសៃវ៉ែន។ ករណីកម្រនៃជំងឺពងបែកដៃ ជើង និងមាត់ អាចធ្វើឲ្យក្មេងរលាកស្រោមខួរក្បាល និងរលាកខួរក្បាលដោយសារវីរុសផ្សេងៗ។ 👉វិធីការពារ​ជំងឺពងបែក​នៅដៃជើង និងក្នុងមាត់​៖ -អនាម័យ​ល្អ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ពិសេសក្រោយពីប៉ះពាល់​ជាមួយនឹងវត្ថុរាវនៃ​ផ្លូវដង្ហើម (ទឹកមាត់ កំហាក​ ស្លេស និងសំបោរ ទឹករងៃ )-លាងសម្អាតដៃ ឱ្យបានស្អាត មុនពេលរៀបចំ​អាហរ មុនពេលបរិភោគ មុនបញ្ចុកចំណី​ដល់ទារក ឬកុមារ ក្រោយចេញពីបង្គន់ និងក្រោយប្តូរ​ទ្រនាប់ គូទទារក ឬជូតសម្អាតរាងកាយកុមារ។ -លាងសំអាតផ្ទៃ និងរបស់ ដែល​ប្រលាក់​ ដោយទឹក និងសាប៊ូ។​ -ជៀសវាង​ការប៉ះពាល់ស្និទ្ធស្នាល ( ថើប អោប ប្រើប្រាស់សម្ភារៈសម្រាប់ហូបចុករួមគ្នា។ល។ ) -ត្រូវបន្តផ្តល់អាហារ ដែលមានសារជាតិចិញ្ចឹម​ច្រើន និងទឹកស្អាតដល់កុមារ។ -ប្រើស្លាបព្រា និងចានដាច់ដោយឡែកសម្រាប់កុមារនិមួយៗ។ -អ្នកមើលថែទាំកុមារតូចៗ ត្រូវមានអនាម័យ​ផ្ទាល់ខ្លួន​ល្អ​៕ កែសម្រួលដោយ៖ ឱសថការី​
ការហូរឈាមច្រមុះ ក៏អាចជាករណីធ្ងន់ធ្ងរ! #ឈាមច្រមុះ គឺជាការហូរឈាមមានប្រភពចេញពីរន្ធច្រមុះទាំងពីរមកក្រៅ ឬធ្លាក់ទៅក្នុងបំពង់ក។ក) មូលហេតុនៃការហូរឈាមច្រមុះ៖ ១) មូលហេតុនៅនឹងច្រមុះផ្ទាល់ - ការប៉ះទង្គិចលើមុខនិងក្បាល អាចបណ្តាលអោយបាក់ឆ្អឹងច្រមុះ (Fracture des os propres du nez) បាក់ឆ្អឹងផ្ទៃមុខ (Fracture du massif facial) - បន្ទាប់ពីការវះកាត់ (Traumatismes iatrogènes) - ដុះសាច់ក្នុងរន្ធច្រមុះ - អាចជាមហារីកគល់ច្រមុះ ឬមហារីកច្រមុះ (Tumeur de cavum ou de fosse nasale) ដែលស្តែងចេញជាការហូរឈាមពីច្រមុះសារចុះសារឡើង តឹងច្រមុះជាប្រចាំ និងជួនកាលមានការឈឺចាប់នៅផ្ទៃមុខ។ - អាចជាឬសដូងច្រមុះ (Polyposes naso sinusiennes, fibrome naso pharyngien) ដែលអាចស្តែងចេញជាការហូរឈាមច្រមុះតែរន្ធមួយចំហៀង និងសារចុះសារឡើង រួមនឹងតឹងច្រមុះជាប្រចាំ។ - មូលហេតុមួយចំនួនទៀត ដែលអាចជួបប្រទះញឹកញាប់ដូចជា ជំងឺរលាក និងហើមសាច់ច្រមុះ និងប្រអប់ឆ្អឹងច្រមុះ (nez et sinus) ក្នុងនោះមានតាំងពីផ្តាសាយ រលាកច្រមុះ និងបំពង់ក រលាកច្រមុះស្រួចស្រាវ (Rhinites aiguës) ឬរលាកប្រអប់ឆ្អឹងច្រមុះ ដែលមិនបានចាប់អារម្មណ៍ ហើយវាស្តែងចេញជាការហូរឈាមនេះឡើង នោះការព្យាបាលដោយថ្នាំផ្សះជាតំរូវការចាំបាច់។ ២) មូលហេតុមកអំពីវិបត្តិផ្សេងៗ - ការបាត់បង់កត្តាឈាមកក (Facteures hémostatiques) ក៏ជាមូលហេតុនៃការហូរឈាមក្នុងច្រមុះដែរ ដូចជាជំងឺដែលមានចំនួនប្លាកែតចុះច្រើន (Thrombopénies) ជំងឺឈាមមួយចំនួន (Hémopathies) ជំងឺខ្សោយមុខងារថ្លើមធ្ងន់ធ្ងរ ឬការប្រើថ្នាំប្រឆាំងឈាមកកជាប់ជាប្រចាំ។ - ជំងឺលើសឈាមក៏ជាមូលហេតុនៃការហូរឈាមច្រមុះ ដែលជួបញឹកញាប់នៅលើមនុស្សពេញវ័យ។ការហូរឈាមច្រមុះមានលក្ខណៈជាជំងឺហូរឈាមពីច្រមុះឯកឯងជួបញឹកញាប់លើវ័យជំទង់មានអាយុចន្លោះ ៥ទៅ ២០ឆ្នាំ ជាពិសេសបន្ទាប់ពីការកេះក្នុងច្រមុះ ត្រូវកំដៅថ្ងៃខ្លាំង ឬការប្រែប្រួលនៃអរម៉ូន នៅពេលពេញវ័យគ្រប់ការ ការមករដូវពេលពពោះ ពេលរំភើប ជាដើម។ តែទោះជាយ៉ាងណាក៏ដោយ យើងអាចសង្កេតឃើញ ឈាមច្រមុះអាចជាសញ្ញាមួយរបស់ជំងឺដែលវិវត្តន៍ដោយមិនបានដឹងពីមុន ឬក៏ជាផលវិបាករបស់ជំងឺដែលយើងបានដឹងពីមុនមកហើយ ជួនកាលវាគ្រាន់តែជាការហូរឈាមដោយឯកឯង គ្មានមូលហេតុច្បាស់លាស់។ខ) រោគសញ្ញា និងការវាយតម្លៃភាពធ្ងន់ធ្ងរ ដែលត្រូវអនុវត្តន៍៖ - វាយតម្លៃការហូរឈាមដែលមានសភាពធ្ងន់ធ្ងរ ឬស្រាលលើបរិមាណឈាមដែលបាត់បង់ - ធ្វើការឃាត់ឈាមដោយមធ្យោបាយផ្សេងៗ - ពិនិត្យស្រាវជ្រាវរកមូលហេតុនៃការចេញឈាមតាមច្រមុះជាទូទៅយើងអាចសង្កេតឃើញការហូរឈាមមានលក្ខណៈស្រាលប្រមាណ៩០% លើករណី៖ - នៅផ្នែកខាងមុខនៃច្រមុះ ដែលមិនមានភាពធ្ងន់ធ្ងរទេ - វាមិនមានផលប៉ះពាល់ទៅលើសភាពទូទៅរបស់អ្នកជំងឺឡើយ - ភាគច្រើនឈាមតែមួយចំហៀង - បាត់ទៅវិញដោយឯកឯង ឬដោយច្របាច់ច្រមុះផ្ទុយទៅវិញឈាមច្រមុះ អាចមានសភាពធ្ងន់ធ្ងរប្រមាណ១០% នៃករណី ការវាយតម្លៃពីសភាពធ្ងន់ធ្ងរ អាចមានភាពងាយស្រួល បើអ្នកជំងឺមិនបានលេបឈាមចូលទៅក្នុងពោះ ឬមិនច្រឡំជាមួយក្អួតឈាមៈ - បរិមាណវាច្រើន ហើយញឹកញាប់ ឬជាប់ជាប្រចាំ - មានប្រភពទាំងសង្ខាង ដោយហូរមកខាងមុខផង និងធ្លាក់ទៅខាងក្រោយបំពង់កផង - ធ្វើអោយអ្នកជំងឺភ័យ ស្លន់ស្លោរ ឡេះឡះ អស់កម្លាំង ជីពចរដើរញាប់ ត្រជាក់ចុងដៃ ចុងជើង និងសម្ពាធឈាមចុះ ដែលត្រូវការសង្គ្រោះបន្ទាន់ សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។គ) ការព្យាបាល៖ ១) វិធានការទូទៅ (mesures generals): - ដាក់អ្នកជំងឺក្នុងស្ថានភាពស្ងប់ស្ងាត់ ហើយពាក់កណ្តាលអង្គុយ។ - វាយតំលៃផលប៉ះពាល់លើចលនាឈាមរត់ ស្លេកស្លាំង បែកញើសជោគ ជីបចរដើរញាប់ ចង្វាក់ដង្ហើមញាប់ សំពាធឈាមចុះ។ - ពិនិត្យមើល សញ្ញាស្ទះថប់ផ្លូវដង្ហើម ដែលអ្នកជំងឺ មិនអាចដកដង្ហើមបាន (Détresse respiratoire) ដោយឈាមធ្លាក់ចូលទៅក្នុងផ្លូវដង្ហើម។ - ឲ្យអ្នកជំងឺសម្រាកពេទ្យបើហូរឈាមមានសភាពធ្ងន់ធ្ងរ រួចត្រូវរកសរសៃឈាមដើម្បីបូមឈាមពិនិត្យផ្នែកមន្ទីរពិសោធន៍ (Bilan biologique) និងបំពេញបរិមាណឈាមដែលបាត់បង់ដោយសេរ៉ូម។ ២) វិធានការបន្ទាប់ (Gestes locaux):ទោះជាបណ្តាលមកពីមូលហេតុអ្វីក៏ដោយ យើងអាចធ្វើការងារពីរយ៉ាងៈ - សម្អាតយកកំណកឈាមពីក្នុងរន្ធច្រមុះ ដែលជាមូលហេតុបន្តឲ្យឈាមមិនអាចបញ្ឈប់បាន - ដាក់សំឡី ឬ ស្បៃវែង (Mèches) ចូលទៅក្នុងរន្ធច្រមុះ ផ្សើមដោយថ្នាំ (xylocaëne et/ou naphazoline) ដោយទុករយៈពេល ៣ ទៅ ៥ នាទី ដើម្បីឃាត់ឈាម ជួនកាលការធ្វើនេះអាចបញ្ឈប់ការហូរឈាមបាន។ផ្ទុយទៅវិញ បើឈាមនៅតែបន្តហូរមក យើងត្រូវអនុវត្ត ជាដំណាក់ៗ តទៅទៀតៈ - ច្របាច់ច្រមុះ ដោយម្រាមដៃពីរ: យកមេដៃនិងម្រាមដៃ ទៅលើផ្នែកខាងក្រោមនៃរន្ធច្រមុះរយៈពេល ១០នាទី ទើបលែង ហើយពិនិត្យមើលឡើងវិញ។ - បើឈាមនៅតែបន្តហូរទៅតាមមូលហេតុ យើងអាចដុតចំកន្លែងហូរឈាម ដោយប្រុងប្រយ័ត្ន (Cauterisation chimique ou électrique) ។ឃ) ដំបូន្មានរបស់វេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត៖
លើកលែងតែមូលហេតុការប៉ះទង្គិចលើច្រមុះ មុខ និងក្បាល ដែលយើងមិនអាចចៀសវាងបាន ប៉ុន្តែជំងឺនៅក្នុងរន្ធច្រមុះ ដោយការរលាក (affections de la muqueuse, infection, inflammatoire) យើងអាចអនុវត្តមធ្យោបាយសាមញ្ញមួយចំនួនអាចឲ្យច្រមុះមានសភាពល្អៈ - ចំណីអាហារហូបចុកសុវត្ថិភាព និងមានលំនឹង (alimentation équilibrée) - ធ្វើលំហាត់បា្រណឲ្យបានទៀងទាត់ និងរាល់ថ្ងៃ - បញ្ឈប់ថ្នាំដែលមានផលវិបាកលើសាច់ច្រមុះ ជាពិសេស Vasoconstricteur et toxeque - តាមដានឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យឯកទេស បើមានជំងឺលើសឈាមកម្រិតខ្ពស់។ Calmette Hospital
អនិច្ចាកុមារកង្វះអង់ហ្សុីមG6PD(G6PD deficiency) គេប្រាប់ឪពុកម្តាយគាត់ថា គាត់អាឡែកហ្សុីសណ្តែក(Peanut Allergy)។ ហេីយអោយគាត់តមនេះតមនោះសូម្បីParacetamol ក៏មិនអោយប្រេីពេលក្តៅ ហេីយខ្លាំងបំផុតគឺម្សៅទឹកដោះគោ (Hmm…គ្មានយោបល់)🤷‍♂️(អង់ហ្សុីមខ្វះមិនមានន័យថាគាត់មានជំងឺទេ)👉 អ្វីទៅជាអង់ហ្សុីមG6PD(Glucose-6-phosphate dehydrogenase)?☑️ G6PD គឺជាអង់ហ្សុីមដែលមាននៅលេីសំបកគ្រាប់ឈាមក្រហម វាមានមុខងារការពារគ្រាប់ឈាមក្រហមប្រឆាំងនឹងអុកសុីតកម្មនៅក្នុងខ្លួន ដែលអាចធ្វេីអោយគ្រាប់ឈាមក្រហមបែក។☑️ មនុស្សមួយចំនួនមានបរិមាណអង់ហ្សុីមនេះមិនគ្រប់គ្រាន់ ពីកំណេីត គេហៅពួកគាត់ជាអ្នកខ្វះអង់ហ្សុីមG6PD (តែមិនមែនអ្នកជំងឺទេ ព្រោះគាត់មិនបានឈឺទេ គឺគ្រាន់តែខ្វះ)។☑️ កង្វះអង់ហ្សុីមG6PD ជាជំងឺតំណពូជដែលភាគច្រេីនកេីតលេីក្មេងប្រុសជាងក្មេងស្រី ហេីយចំនួនអ្នកជំងឺនេះមានប្រមាណ៤០០លាននាក់នៅលេីពិភពលោក។☑️ អ្នកដែលខ្វះអង់ហ្សុីមនេះ គឺងាយប្រឈមទៅនឹងការបែកគ្រាប់ឈាមនៅពេលដែលពួកគេមានការឆ្លងរោគ (Infection) ស្ត្រេស (Stress) ឬនៅពេលបានប្រេីប្រាស់ថ្នាំ(មួយចំនួន) ឬចំណីអាហារ(មួយចំនួន)ដែលមានហានិភ័យខ្ពស់ ងាយប្រឈមនឹងការបែកគ្រាប់ឈាម។☑️ សញ្ញាបង្ហាញថាមានបែកគ្រាប់ឈាមមាន: 🔹ស្លេកស្លាំង អស់កំលាំង🔹 ដកដង្ហេីមញាប់ជាងធម្មតា 🔹 ចង្វាក់បេះដូងលោតញាប់🔹 លឿងស្បែក ឬភ្នែក🔹 ទឹកនោមពណ៍ក្រហមក្រម៉ៅ ដូចទឹកកូកាកូឡា🔹 អណ្តេីករីកធំ។ល។🔴 តេីត្រូវបង្ការនិងព្យាបាលជំងឺកង្វះអង់ហ្សុីមG6PDយ៉ាងដូចម្តេច?🔹 ត្រូវប្រុងប្រយ័ត្នចំពោះការប្រេីប្រាស់ថ្នាំ ឬចំណីអាហារ១ចំនួន(ដែលមាននៅក្នុងតារាងហានិភ័យចំពោះអ្នកកង្វះអង្សុីមG6PD) ព្រោះវាអាចជាកត្តាជំរុញអោយបែកគ្រាប់ឈាម(Trigger Factor)។🔹 បញ្ឈប់ជាបន្ទាន់ចំពោះថ្នាំ ឬចំណីអាហារដែលកុមារបានញុំា ហេីយៗលេចចេញរោគសញ្ញាបែកគ្រាប់ឈាមដូចបានរៀបរាប់ខាងលេី។🔹យកកុមារទៅមន្ទីរពេទ្យ ដេីម្បីទទួលបានការព្យាបាលត្រឹមត្រូវជាមួយគ្រូពេទ្យផ្នែកគ្រាប់ឈាម។*** ថ្នាំ និង ចំណីអាហារ១ចំនួនដែលមានហានិភ័យខ្ពស់ ងាយប្រឈមនឹងការបែកគ្រាប់ឈាម >> គេអោយចៀសវៀង (ករណីកំរឹតអង់ហ្សុីមទាបខ្លាំង <10%)។*** តែ ថ្នាំ និង ចំណីអាហារ១ចំនួនដែលមានហានិភ័យមធ្យមឬទាប >> គេអោយប្រយ័ត្ននៅពេលប្រេីប្រាស់ មិនមែនហាមឃាត់ទេ៕
សួស្តីអ្នកទាំងអស់គ្នា 😊❓ហេតុអ្វីបានជាយើងគួរតែបែងចែកបន្លែ ផ្លែឈើ ឬសាច់ ទៅតាមអាយុរបស់ទារក?👉យើងត្រូូវបែងចែកបន្លែ ផ្លែឈើ ឬសាច់ទៅតាមអាយុដើម្បីជួយសំរួលដល់ការរំលាយអាហាររបស់ទារក។ សាច់ ឬបន្លែ ឬផ្លែឈើមួយចំនួនអាចធ្វើអោយទារកក្តៀនលាមកឬមានបញ្ហាហ្គាស់នៅក្នុងក្រពះ។ ។ ដូច្នេះហើយការបែងចែកអាហារទៅតាមអាយុកូនជារឿងចំបងដែលយើងមិនគួរមើលរំលងនៅពេលដែលពួកគេចាប់ផ្តើមញ៊ាំអាហារដំបូង។❓ហេតុអ្វីបានជាយើងគួរអោយទារកសាកញ៊ាំបន្លែម្តងមួយមុខៗសិន មុននឹងធ្វើការលាយបញ្ចូលគ្នា?👉ការធ្វើបែបនេះធ្វើអោយកុមារចងចាំនូវរសជាតិបន្លែឬអាហារផ្សេងៗបានល្អ ហើយយើងក៏អាចសាកល្បងកុមារពីការប្រតិកម្មអាហារណាមួយផងដែរ (Food Allergy)។ 👉ការលាយបន្លែច្រើនមុខពេកអាចធ្វើអោយកូនទ្រលាន់អាហារលឿន។ វាក៏អាចធ្វើអោយកូនមិនស្គាល់រសជាតិបន្លែច្បាស់ ហើយអាចនាំអោយបាត់បង់ចំណង់អាហារទៅថ្ងៃខាងមុខបាន។❓ហេតុអ្វីបានជាយើងត្រូវផ្លាស់ប្តូរទម្រង់អាហាររបស់កូនទៅតាមអាយុរបស់ពួកគេ?👉ទារកអាចនឹងចេះមឹមដោះឬទឹកដោះគោដោយធម្មជាតិ ក៏ប៉ុន្តែសំរាប់ការទំពាវិញ ទារកមិនអាចចេះទំពាដោយមិនមានការបង្រៀនបាននោះទេ។ ដូច្នេះអ្នកម្តាយគួរបង្រៀនកូនអោយទំពាអាហារដោយការផ្លាស់ប្តូរទំហំនៃអាហារម្តងបន្តិចៗ។👉ទារកអាចចាប់ផ្តើមរៀនទំពាដោយការប្រើអញ្ចាញរបស់ពួកគេបាន, ហើយការបង្រៀនទារកអោយទំពាអាហារ ដោយប្រើអញ្ចាញមិនត្រឹមតែធ្វើអោយទារកមានអញ្ចាញរឹងមាំល្អនោះទេ ប៉ុន្តែការទំពានេះក៏ថែមទាំងជួយរំញោចដល់ខួរក្បាលទារកនិងជម្រុញអោយទារកមានការលូតលាស់ខួរក្បាលបានយ៉ាងល្អទៀតផង។❓ហេតុអ្វីបានជាយើងមិនគួរបន្ថែមគ្រឿងទេសផ្សេងៗទៅក្នុងអាហាររបស់ទារកដែលមានអាយុក្រោម១ខួប?👉ការបន្ថែមអំបិល ឬស្ករ ឬគ្រឿងទេសផ្សេងៗទៅក្នុងអាហាររបស់ទារកដែលមានអាយុក្រោម១២ខែអាចបង្ករផលប៉ះពាល់ដល់ការលូតលាស់និងការអភិវឌ្ឍន៌ផ្នែករាងកាយរបស់ទារកបាន។ 👉ការញាំសាបក៏មានចំណែកជួយអោយទារកចងចាំរសជាតិអាហារនីមួយៗបានយ៉ាងល្អ, វាក៏អាចជួួយធ្វើអោយទារកមិនរើសចំណីនៅពេលក្រោយ។🙏សូមអរគុណ ❤ប្រភព Facebook
ការពិនិត្យអេកូផ្ទៃពោះ
Telegram Channel Link information
Country 🇰🇭 Cambodia
Language English
Type Telegram Channel Link
Subscribers 396
Rate this group

How would you rate this community?

0.0 ★ Join Group →