Telegram
Telegram Channel Link
D-News: Stories of Khmer Rouge Survivors Telegram Channel Link
👁
10
views
↗
2
joins
About this telegram channel link
You can view and join @dnewskhmerrougesurvivors right away.
Telegram Channel
Latest public posts from this Telegram channel.
116
subscribers
23 Oct 2025
latest post
ទឹម ឃាន រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់ធ្វើកងចល័តនៅរបបខ្មែរក្រហមឃាន បានរំឭកពីបទពិសោធន៍ក្នុងរបបខ្មែរក្រហម ។ ឃាន ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យទៅធ្វើការងារធ្ងន់ៗក្នុងកងចល័ត ដូចជា ជីកប្រឡាយ, លើកភ្លឺស្រែ, លើកទំនប់ជ្រោយចេក និងច្រូតស្រូវ ។ របបអាហាររបស់ឃាន មានតែបបររាវៗ ។ ចំណែការងារវិញត្រូវធ្វើចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច និងពេលខ្លះត្រូវទៅវាយកណ្តុរនៅពេលយប់ថែមទៀត ។ នៅឆ្នាំ១៩៧៩ ឃាន និងគ្រួសាររបានរួចផុតពីទុក្ខវេទនា និងត្រឡប់មករស់នៅស្រុកកំណើតវិញ ។https://thekrsurvivors.news/toemkhean/ឌឹញូវរឿងរ៉ាវរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម 👉 JOIN Follow us: Facebook | Website | Youtube | TikTok#DCCAM #TheQueenMotherLibrary #Dnews #Khmerrouge #History #Genocide #Cambodia
កង សុំ ប្រចាំការនៅកោះក្រចកសេះសុំ បានចូលបម្រើកងទ័ពខ្មែរក្រហមនៅឆ្នាំ១៩៧២ ក្នុងកងពល១៦៤ ។ ឆ្នាំ១៩៧៥ សុំ ត្រូវចាត់តាំងឲ្យទៅប្រចាំការនៅកោះក្រចកសេះ ហើយត្រូវបានកងទ័ពវៀតណាមខាងត្បូងចាប់ដាក់នៅកោះត្រល់ ។ នៅឆ្នាំ១៩៧៦ សុំត្រូវបានចាត់តាំងឲ្យចូលទៅក្នុងកងពល៧០៣ ទៅវាយនៅសមរភូមិខេត្តស្វាយរៀង និងចូលស៊ើបការណ៍ដល់រោងចក្រស្ករស ខេត្តតៃនិញ ប្រទេសវៀតណាម។ ក្រោយមក សុំ បានរបួសដោយត្រូវគ្រាប់ចំភ្លៅ ។ នៅឆ្នាំ១៩៧៩ សុំ បានភៀសខ្លួនទៅដល់ជំរំស្រះកែវ នៅប្រទេសថៃ ។https://thekrsurvivors.news/kangsum/ឌឹញូវរឿងរ៉ាវរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម 👉 JOIN Follow us: Facebook | Website | Youtube | TikTok#DCCAM #TheQueenMotherLibrary #Dnews #Khmerrouge #History #Genocide #Cambodia
ហួន ឆេង អៀង រំឭកពីបទពិសោធន៍ឆ្លងកាត់សម័យខ្មែរក្រហមឆេងអៀង បានរំឭកពីការជម្លៀសពីភ្នំពេញឲ្យទៅរស់នៅឯខេត្តកណ្ដាលកាលពីអំឡុងឆ្នាំ១៩៧៥ ។ ឆេងអៀង ត្រូវបានចាត់ទុកជាអនុធន និងតម្រូវឲ្យធ្វើការងារធ្ងន់ៗ ។ នៅឆ្នាំ១៩៧៨ ឆេងអៀង ត្រូវបានអង្គការឲ្យរៀបការ ហើយការរៀបពេលនោះមានចំនួន៨៣គូ ស្ថិតនៅក្នុងវត្តទីឃវន ។ ឆេងអៀង ក៏ធ្លាប់ជីកអាងនៅតំបន់ទឹកថ្លា ដែលគាត់នៅចងចាំពីបទពិសោធន៍ដ៏លំបាកទាំងនោះអំឡុងឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៨ ។https://thekrsurvivors.news/hounchhengeang/ឌឹញូវរឿងរ៉ាវរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម 👉 JOIN Follow us: Facebook | Website | Youtube | TikTok#DCCAM #TheQueenMotherLibrary #Dnews #Khmerrouge #History #Genocide #Cambodia
ងួន មិន ៖ អតីតពេទ្យកងពល២០៧មិន អាយុ៧៧ឆ្នាំ ជាអតីតពេទ្យកងពល ២០៧។ នៅឆ្នាំ១៩៧៦ មិន បានរៀនជំនាញពេទ្យ នៅមន្ទីរពេទ្យកាល់ម៉ែត ។ បន្ទាប់មក មិន ត្រូវបានបញ្ជូនទៅព្យាបាលរបួសឲ្យកងទ័ពនៅតាមព្រំដែនវៀតណាម ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ មិន បានចូលរួមជាមួយទាហានប៉ារ៉ានៅជំរំស្ទឹងចាន់ ក្រោយពីកងពល ២០៧ ត្រូវបានរំសាយនៅឆ្នាំ១៩៨០។ មិន បានចូលបម្រើការងារពេទ្យនៅមន្ទីរពេទ្យអគ្គសេនាធិការនៅជំរំអំពិល រហូតដល់ចូលនិវត្តន៍នៅឆ្នាំ២០០១។https://thekrsurvivors.news/ngounmin/Follow us: Facebook | Website | Youtube | TikTok#DCCAM #TheQueenMotherLibrary #Dnews #Khmerrouge #History #Genocide #Cambodia
សេចក្តីរំឭកពីការឈឺចាប់ និងការចងចាំពីប្រវត្តិជីកទំនប់១មករា (ស្ទឹងជីនិត) នៅក្នុងរបបខ្មែរក្រហមលីម បានរំឭកពីការចងចាំការងារក្នុងរបបខ្មែរក្រហមដែលគាត់បានចូលរួមជីកទំនប់១មករា (ស្ទឹងជីនិត) ។ លីម ត្រូវបានចាត់តាំងឲ្យធ្វើការងារក្នុងកងចល័ត, ទៅឡើងត្នោត, មើលគោ, ធ្វើជី និងជីកទំនប់១មករា (ស្ទឹងជីនិត) ។ លីម ក៏ធ្លាប់ត្រូវបានជម្លៀសទៅខេត្តកំពង់ធំ និងខេត្តបាត់ដំបង។ របបអាហារពេលនោះ លីម ទទួលបានបបរពីរពេលក្នុងមួយថ្ងៃ ហើយក្នុងរយៈពេលមួយឆ្នាំពេញគាត់មិនដែលស្គាល់ជាតិបាយទេ។ ក្រោយរបបខ្មែរក្រហមដួលរលំ លីម បានវិលត្រឡប់មកស្រុកកំណើតវិញ។https://thekrsurvivors.news/bunlim/Follow us: Facebook | Website | Youtube | TikTok#DCCAM #TheQueenMotherLibrary #Dnews #Khmerrouge #History #Genocide #Cambodia
យ៉ាន់ ស៊ែល ៖ ផ្ដល់ព័ត៌មានអំពីកងទ័ពតំបន់២៣ ភូមិភាគបូព៌ា(២០៣)ចម្លើយសារភាព D15720 គឺជាព័ត៌មានដែលផ្ដល់ដោយ យ៉ាន់ ស៊ែល អំពីកងទ័ពតំបន់២៣ ភូមិភាគបូព៌ាក្នុងឆ្នាំ១៩៧៨ ។ កងទ័ពតំបន់២៣ មាន៣វរសេនាធំ (១១២, ១៣០, ១១៦) និង២វរសេនាតូចឯករាជ្យ ។ ស៊ែល បានរៀបរាប់ពីឈ្មោះលេខា អនុលេខា និងសមាជិកនៃវរសេនាធំនីមួយៗ រួមទាំងវរសេនាតូចរបស់គាត់ និងកន្លែងបោះទីតាំង។ ស៊ែល ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧៨ ។https://thekrsurvivors.news/yannsel/Follow us: Facebook | Website | Youtube | TikTok#DCCAM #TheQueenMotherLibrary #Dnews #Khmerrouge #History #Genocide #Cambodia
យោធាកងពល៣១០ឯកសារនេះរៀបរាប់ពីប្រវត្តិរបស់លោក កូវ ផល្លា ដែលបាត់ខ្លួន ក្នុងរបបខ្មែរក្រហម។ ផល្លា ត្រូវបានខ្មែរក្រហមបង្ខំឲ្យលាចាកសិក្ខាបទនៅឆ្នាំ១៩៧៤ ហើយចូលរួមជាមួយកម្លាំងបដិវត្តន៍ខ្មែរក្រហម ។ ផល្លា ត្រូវបានចាត់តាំងជាយោធានៅក្នុងកងពល៣១០ ។ ផល្លា ត្រូវបានអង្គការឃាត់ខ្លួននៅ ថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩៧៦ នៅភូមិក្ដុលដងទង់ ។ ឪពុករបស់ផល្លា បានរង់ចាំកូនប៉ុន្តែមិនឃើញត្រឡប់មកផ្ទះវិញពេលរបបខ្មែរក្រហមបានដួលរលំ។https://thekrsurvivors.news/kavphalla/Follow us: Facebook | Website | Youtube | TikTok#DCCAM #TheQueenMotherLibrary #Dnews #Khmerrouge #History #Genocide #Cambodia
សោម យ៉េង៖ កងជញ្ជូនឈើសម្រាប់ដំឡើងកាណូត និងកប៉ាល់ នៅព្រែកព្នៅយ៉េង បានរៀបរាប់ពីជីវិតតស៊ូរបស់គាត់កាលពីអតីតកាលនៅតំបន់២៥ ខេត្តកណ្តាល ក្នុងឆ្នាំ១៩៧០ និងការងារជាយោធា ព្រមទាំងតួនាទីជាជាងជួសជុលទូក ក្រោយមកដឹកនាំការធ្វើស្រែនៅអង្គរជ័យ ។ ពេលខ្មែរក្រហមចូលភ្នំពេញ យ៉េង ត្រូវបានដកឲ្យទៅធ្វើការនៅក្រសួងជើងទឹក ព្រែកព្នៅ ដើម្បីកាប់ឈើដំឡើងកាណូត/កប៉ាល់ រួចផ្លាស់ទៅធ្វើកីតម្បាញ និងត្រួតពិនិត្យស្រែ មុននឹងភៀសខ្លួនទៅជំរំតាង៉ុក ប្រទេសថៃ និងមករស់នៅស្រុកម៉ាឡៃ ។https://thekrsurvivors.news/saomyeng/Follow us: Facebook | Website | Youtube | TikTok#DCCAM #TheQueenMotherLibrary #Dnews #Khmerrouge #History #Genocide #Cambodia
កុមារកងទ័ពអេង ជាកុមារកងទ័ពក្នុងរបបខ្មែរក្រហម ។ នៅឆ្នាំ១៩៧៥ អេង ត្រូវបានចាត់តាំងឲ្យទៅធ្វើស្រែ និងកាប់ដីនៅតំបន់ទួលកី ។ នៅឆ្នាំ១៩៧៦ អេង ទៅរស់នៅតំបន់កំពង់យោល ធ្វើជាកងទ័ព និងគ្រូពេទ្យនៅវរសេនាធំ១២ ។ នៅឆ្នាំ១៩៧៨ អេងទៅភូមិភាគបូព៌ា ក្នុងមានជាគ្រូពេទ្យជួយព្យាបាលទាហានរងរបួស បើទោះមិនធ្លាប់រៀនជំនាញពេទ្យក៏ដោយ ។ អេង ទទួលបានសេរីភាព នៅឆ្នាំ១៩៧៩ ហើយមករស់នៅខេត្តតាកែវវិញ ។ឌឹញូវរឿងរ៉ាវរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម 👉 JOIN https://thekrsurvivors.news/semeng/Follow us: Facebook | Website | Youtube | TikTok#DCCAM #TheQueenMotherLibrary #Dnews #Khmerrouge #History #Genocide #Cambodia
កែវ សារុំ៖ សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្នសារុំ អាយុ ៧២ ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ។ នៅឆ្នាំ១៩៧៥ សារំុ ត្រូវបានអង្គការបញ្ជូនឲ្យទៅធ្វើការងារធ្ងន់ៗនៅក្នុងកងចល័ត ដូចជា ធ្វើស្រែ, ជីកទំនប់ និងលើកប្រឡាយ ។ សារុំ បានបាត់បង់ប្អូនប្រុសឈ្មោះ កែវ ចឹក ដោយសារធ្វើការងារធ្ងន់ និងខ្វះអាហារហូបចុក ។ បច្ចុប្បន្ន សារុំ មានជំងឺប្រចាំកាយ និងព្រួយបារម្ភពីសង្គ្រាមរវាងកម្ពុជា -ថៃ ។ សារុំ ប្រាថ្នាសុខសន្តិភាព និងការអភិវឌ្ឍន៍ជាតិ ។https://thekrsurvivors.news/keosarom/ឌឹញូវរឿងរ៉ាវរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម 👉 JOIN Follow us: Facebook | Website | Youtube | TikTok#DCCAM #TheQueenMotherLibrary #Dnews #Khmerrouge #History #Genocide #Cambodia
អ៊ុក សារី៖ ស្ទើរតែបាត់បង់ជីវិតទាំងគ្រួសារសារី បានរៀបរាប់ពីការជម្លៀសពីភ្នំពេញ ទៅខេត្តប៉ៃលិន និងបន្ទាប់មកនៅខេត្តតាកែវ ក្នុងសម័យខ្មែរក្រហម ។ ប្អូនពីរនាក់របស់សារី បានស្លាប់ដោយសារជំងឺហើម និងខ្វះអាហារហូបចុក។ អង្គការបានប្រើកុមារឲ្យធ្វើការងារធ្ងន់ៗ ដូចជា ជញ្ជូនសំណាប, លើកទំនប់ និងជីកប្រឡាយ ។ សារីបានរួចជីវិតពីការចាប់ខ្លួនម្តង ។ ឪពុករបស់សារី បានស្លាប់ដោយជំងឺរាក។ ក្រោយមក សារី និងគ្រួសារបានមករស់នៅខេត្តតាកែវវិញ ។ឌឹញូវរឿងរ៉ាវរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម 👉 JOIN https://thekrsurvivors.news/uksary/Follow us: Facebook | Website | Youtube | TikTok#DCCAM #TheQueenMotherLibrary #Dnews #Khmerrouge #History #Genocide #Cambodia
ធ្លាក់ខ្លួនពិការដោយសារតែសង្រ្គាមវី ហៅ ណាង បានចូលបម្រើបដិវត្តន៍ខ្មែរក្រហមនៅឆ្នាំ១៩៧១ ។ វី ធ្លាប់ធ្វើការនៅក្នុងកងសិល្បៈតំបន់៤១ ហើយនៅឆ្នាំ១៩៧២ គាត់ត្រូវបានកេណ្ឌឲ្យចូលជាកងទ័ព ។ វី ធ្លាក់ខ្លួនពិការជើងដោយសាររបួសនៅសមរភូមិព្រែកព្នៅក្នុងឆ្នាំ១៩៧៤ ។ បន្ទាប់មក វី ត្រូវបានផ្លាស់ទៅមន្ទីរជនពិការ ធ្វើស្រែនៅចំការដូង។ វី ត្រូវបានចោទប្រកាន់ថាជាប់ប្រវត្តិ សេ-អ៊ី-អា និង កា-ហ្សេ-បេ មុននឹងត្រូវបញ្ជូនទៅសមរភូមិព្រំដែនខ្មែរ-វៀតណាមម្តងទៀត ។ នៅឆ្នាំ១៩៧៩ វី បានវិលត្រឡប់មករស់នៅភូមិកំណើតវិញ រហូតដល់បច្ចុប្បន្ន ។ឌឹញូវរឿងរ៉ាវរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម 👉 JOIN https://thekrsurvivors.news/sokvy/Follow us: Facebook | Website | Youtube | TikTok#DCCAM #TheQueenMotherLibrary #Dnews #Khmerrouge #History #Genocide #Cambodia
មាស ឃា ៖ ខ្ញុំមិនដែលបានទទួលដំណឹងពីឱពុកម្តាយនិងបងប្អូនទេ ចាប់តាំងពីខ្ញុំមកធ្វើការនៅរោងចក្រសំឡីគនៅក្រុងភ្នំពេញ ក្នុងរបបខ្មែរក្រហមឃា បានរៀបរាប់ពីការរស់រានក្នុងរបបខ្មែរក្រហម ។ ឃា បានបាត់បង់បងប្អូនបួននាក់ក្នុងរបបនេះ ។ នៅឆ្នាំ១៩៧៥ ឃា ត្រូវបានចាត់តាំងឲ្យទៅនៅក្នុងកងកុមារភូមិបារាយ ធ្វើការងារជីកប្រឡាយ ។ នៅឆ្នាំ១៩៧៧ គាត់ត្រូវបានបញ្ជូនមកធ្វើការនៅរោងចក្រផលិតសំឡីគ នៅភ្នំពេញ ។ ក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ឃាបានភៀសខ្លួនទៅជំរំស្រះកែវ និងខាវអ៊ីដាង ព្រំដែនកម្ពុជា-ថៃ ហើយបានត្រឡប់មកស្រុកកំណើតវិញនៅឆ្នាំ១៩៩៣ ។https://thekrsurvivors.news/measkhea/ឌឹញូវរឿងរ៉ាវរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម 👉 JOIN Follow us: Facebook | Website | Youtube | TikTok#DCCAM #TheQueenMotherLibrary #Dnews #Khmerrouge #History #Genocide #Cambodia
កែប តូច ៖ កុមារលះបង់នៅក្នុងសម័យខ្មែរក្រហមតូច រៀបរាប់ពីជីវិតរស់នៅក្នុងរបបខ្មែរក្រហម ។ តូច ត្រូវបានអង្គការជម្លៀសពីខេត្តស្ទឹងត្រែង ឲ្យទៅរស់នៅស្រុកសៀមប៉ាង ។ តូច ត្រូវឃ្លាតឆ្ងាយពីគ្រួសារ ហើយគាត់តម្រូវឲ្យចូលក្នុងក្រុម "កុមារលះបង់" និង "កងចល័ត" ។ ការហូបចុកលំបាក និងមានការសម្លាប់មនុស្សយ៉ាងឃោរឃៅ ។ ក្រោយថ្ងៃ៧ មករា ១៩៧៩ តូច បានវិលត្រឡប់មករស់នៅភូមិកំណើតវិញ ហើយបច្ចុប្បន្នគាត់មានការព្រួយបារម្ភពីសង្គ្រាមព្រំដែនកម្ពុជា-ថៃ ។https://thekrsurvivors.news/keptouch/ឌឹញូវរឿងរ៉ាវរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម 👉 JOIN Follow us: Facebook | Website | Youtube | TikTok#DCCAM #TheQueenMotherLibrary #Dnews #Khmerrouge #History #Genocide #Cambodia
នីរសារ កងពលតំបន់២៣ ភូមិភាគបូព៌ាផាន គឺជានីរសារកងពលត្រូវបានខ្មែរក្រហមចាប់ខ្លួននៅឆ្នាំ១៩៧៨។ ផាន បានចូលរួមជាមួយបដិវត្តន៍នៅឆ្នាំ១៩៧៣ ក្នុងនាមជានីរសារគាត់ បានរត់សំបុត្រប្រជុំ និងសំបុត្រសុំសហការជាមួយវៀតណាមដើម្បីផ្គត់ផ្គង់អាវុធ និងគ្រាប់បែកដើម្បីផ្តួលរំលំរបបខ្មែរក្រហម។ ផាន បានចូលរួមក្នុងសកម្មភាពបំផ្ទុះគ្រាប់បែកដើម្បីកម្ទេចកម្លាំងបដិវត្តន៍ និងបើកដៃឲ្យកម្លាំងវៀតណាមវាយចូលកម្ពុជា។ គាត់ត្រូវបានចាប់ខ្លួននៅពេលប៉ុនប៉ងសម្លាប់កម្មាភិបាលតំបន់២៣ ឈ្មោះពីន និងណាត ។https://thekrsurvivors.news/khounsun/ឌឹញូវរឿងរ៉ាវរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម 👉 JOIN Follow us: Facebook | Website | Youtube | TikTok#DCCAM #TheQueenMotherLibrary #Dnews #Khmerrouge #History #Genocide #Cambodia
ឪពុកម្តាយ និងប្អូនខ្ញុំ ចំនួន៤នាក់ ត្រូវយោធាខ្មែរក្រហមយកទៅសម្លាប់នៅគុកខ្មោច តឿ កើតនៅឆ្នាំ១៩៦៦ ហើយក្នុងរបបខ្មែរក្រហមគាត់រស់នៅក្នុងកងចល័ត។ នៅឆ្នាំ១៩៧៨ យោធាខ្មែរក្រហមចាប់ខ្លួន តឿ, ឪពុកម្ដាយ និងប្អូនៗចំនួន៤នាក់ ពេលគ្រួសាររបស់តឿ ត្រៀមផ្លាស់ទៅរស់នៅស្រុកស្វាយចេក។ តឿ បានរត់គេចខ្លួនរួច ហើយក្រោយមកឮដំណឹងថា ឪពុកម្ដាយ និងប្អូនៗទាំងអស់ ត្រូវបានសម្លាប់នៅគុកខ្មោច។ គាត់ក៏ធ្លាប់រស់នៅជំរំភ្នំឆ័ត្រ ជាមួយខ្មែរក្រហម និងបានបម្រើការងារជានីរសារក្នុងកងពល ៥១៩ ។ នៅឆ្នាំ១៩៨៩ និង១៩៩០ តឿ បានត្រលប់មកស្រុកកំណើត និងបានរៀបការប្រពន្ធ។ https://thekrsurvivors.news/samaytoeu/ឌឹញូវរឿងរ៉ាវរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម 👉 JOIN Follow us: Facebook | Website | Youtube | TikTok#DCCAM #TheQueenMotherLibrary #Dnews #Khmerrouge #History #Genocide #Cambodia
ភាពអត់ឃ្លាន និងការបាត់បង់សេរីភាពអំឡុងឆ្នាំ១៩៧២ ដល់ ឆ្នាំ១៩៧៥ លាប បានបួសជាព្រះសង្ឃគង់នៅវត្តបទុមវតី ទីក្រុងភ្នំពេញ។ នៅពេលខ្មែរក្រហមចូលភ្នំពេញ លាប ត្រូវបានបង្ខំឲ្យសឹក។ ក្រោយមក លាប ត្រូវបានអង្គការចាត់ទុកជា "អ្នក ១៧ មេសា" និងត្រូវធ្វើការងារធ្ងន់១២ ម៉ោងក្នុងមួយថ្ងៃ ក្នុងកងយុវជន។ ការងាររបស់លាប ត្រូវជីកប្រឡាយ និងលើកទំនប់ ក្រោមភាពអត់ឃ្លាន និងការរើសអើង។ លាប បន្តធ្វើការងារក្នុងកងចល័ត រហូតដល់របបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ ។https://thekrsurvivors.news/imleap/ឌឹញូវរឿងរ៉ាវរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម 👉 JOIN Follow us: Facebook | Website | Youtube | TikTok#DCCAM #TheQueenMotherLibrary #Dnews #Khmerrouge #History #Genocide #Cambodia
មិត្តឯងគំនិតអាក្រក់ ឈឺសតិអារម្មណ៍នឿន បានបាត់បង់ស្វាមីក្នុងរបប លន់ នល់ ដោយសារតែជំងឺ។ ក្នុងរបបខ្មែរក្រហម នឿន ត្រូវបានប្រធានសហករណ៍ឈ្មោះ មើក ចោទថាមានជំងឺ "ឈឺសតិអារម្មណ៍" និងត្រូវបានឈ្មោះមើក ប្រើឲ្យធ្វើការងារធ្ងន់។ នឿន បានរត់ភៀសខ្លួនទៅព្រំដែនថៃនៅដើមឆ្នាំ១៩៧៩ តែត្រូវទាហានវៀតណាមបញ្ជូនឲ្យត្រឡប់មកវិញ។ នៅតាមផ្លូវ នឿន បានឃើញសាកសព និងមនុស្សអត់អាហារស្លាប់យ៉ាងច្រើន។ ក្រោយមក នឿន បានធ្វើដំណើរមករស់នៅស្រុកកំណើតវិញ ។https://thekrsurvivors.news/orknoeun/ឌឹញូវរឿងរ៉ាវរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម 👉 JOIN Follow us: Facebook | Website | Youtube | TikTok#DCCAM #TheQueenMotherLibrary #Dnews #Khmerrouge #History #Genocide #Cambodia
ខ្មែរក្រហមផ្ដល់ពងមាន់ចំនួន ២ គ្រាប់ ដើម្បីលើកទឹកចិត្តនៅឆ្នាំ១៩៧៦ ងៀម និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសទៅតំបន់១០៩ ។ ងៀម ត្រូវបានបំបែកឲ្យទៅរស់នៅផ្សេងពីគ្រួសារ ហើយក្រោយមកគាត់ទទួលបានពងមាន់២ គ្រាប់ក្នុងមួយពេល ជាការលើកទឹកចិត្តដើម្បីក្លាយជាកងយុវជន។ ការងាររបស់ងៀម មានដូចជា បោចស្មៅ, ជញ្ជូនកណ្ដាប់ និងចិញ្ច្រាំទន្រ្ទានខេត្ត។ បងប្អូនងៀម ២នាក់ បានស្លាប់ដោយសារជំងឺកញ្ជ្រឹល ព្រោះគ្មានថ្នាំព្យាបាល។ គាត់ស្គាល់អ្នកដឹកនាំភូមិភាគនិរតីមានឈ្មោះ ឈិត ជឿន ហៅតា១៥។https://thekrsurvivors.news/gnetngeam/ឌឹញូវរឿងរ៉ាវរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម 👉 JOIN Follow us: Facebook | Website | Youtube | TikTok#DCCAM #TheQueenMotherLibrary #Dnews #Khmerrouge #History #Genocide #Cambodia
ភៀសខ្លួនទៅប្រទេសវៀតណាមអំឡុងខ្មែរក្រហមចូលភូមិកាលពីឆ្នាំ១៩៧០ ឡូត ធ្លាប់ចូលរួមធ្វើបាតុកម្មដើម្បីទាមទារអំណាចពីរបប លន់ នល់ ថ្វាយសម្តេចព្រះនរោត្តម សីហនុ ហើយពេលនោះគាត់ក៏ឃើញមានការទម្លាក់គ្រាប់បែកតាមព្រំដែន។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមចូលមកក្នុងឃុំជាំ ឡូត និងគ្រួសារ បានរត់គេចពីភូមិកំណើតទៅតំបន់ស៊ូដា ប្រទេសវៀតណាម។ ឡូត ក៏ធ្លាប់ផ្លាស់ទៅរស់នៅតំបន់ម៉កុង (ថ្មកង់) ខេត្តតៃនិញ ប្រទេសវៀតណាមផងដែរ។ នៅទីនោះគាត់បានឃើញខ្មែរ និងជនជាតិភាគតិចថ្មូន រស់នៅលាយឡំគ្នាច្រើន។ ឡូត រស់នៅទីនោះរហូតដល់របបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។https://thekrsurvivors.news/khievlot/ឌឹញូវរឿងរ៉ាវរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម 👉 JOIN Follow us: Facebook | Website | Youtube | TikTok#DCCAM #TheQueenMotherLibrary #Dnews #Khmerrouge #History #Genocide #Cambodia
Telegram Channel Link information
Category
Social, Friendship & Community
Country
🇰🇭 Cambodia
Language
English
Type
Telegram Channel Link
Subscribers
116