Telegram
Telegram Channel Link
The Cambodia Daily Khmer Telegram Channel Link
👁
7
views
↗
0
joins
About this telegram channel link
The Cambodia Daily Khmer and The Cambodia Daily English are owned by the Cambodia Daily LLC, a US company. They are operated in Washington DC by Cambodians and Cambodian-Americans.
Telegram Channel
Latest public posts from this Telegram channel.
466
subscribers
07 May 2026
latest post
The owner of this channel has been inactive for the last 17 months. If they remain inactive for the next 18 days, they may lose their account and admin rights in this channel. The contents of the channel will remain accessible for all users.
រដ្ឋការលោកចូបៃដិនទទួលស្គាល់មេបក្សប្រឆាំងនិរទេសខ្លួនជា ប្រធានាធិបតីឈ្នះឆ្នោតនៅវេណេហ្សូអេឡា
តំណាងរាស្ត្របក្សប្រឆាំងថាលោកហ៊ុនសែន ទំនងសន្យាប្រគល់ ទឹក ដីខ្មែរ ២ភាគ៣លើកោះគុតឱ្យទៅប្រទេសថៃជាថ្នូរនឹងការបង្ក្រាបក្រុមប្រឆាំង
មន្ត្រីគណបក្សប្រជាជនកម្ពុជាទម្លាយថា ប្រពន្ធដើម និងប្រពន្ធចុងលោក ហេង សួរកាក់កបក្នុងមុខរបរនាំពលករទៅបរទេសដោយសារមានប្តីជាខ្នងបង្អែក
លោកប្រាក់ សុខុន វិលត្រឡប់ មកកាន់ដំណែងដើមវិញ បន្ទាប់ពីរដ្ឋសភាសម្រេចជាឯកច្ឆ័ន
លោក សម រង្ស៊ី ថាលោក ហ៊ុន សែនកំពុងរកលេសសំលាប់លោក ហ៊ីង ប៊ុនហៀង
The Cambodia Daily Khmer pinned «ពួកគេក៏ចង់ឃើញមានចំណាត់ការដូចគ្នានេះទៅលើ «ជនឆបោក» មួយចំនួនទៀតដែលមិនទាន់មានចំណាត់ការនៅឡើយ ជាពិសេសករណីឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានគេចវេះពីការសងបំណុល (Commission) ដល់ភ្នាក់ងារលក់ (Freelancer) និងអតិថិជនដែលបានទិញដី និងផ្ទះល្វែ…»
ពួកគេក៏ចង់ឃើញមានចំណាត់ការដូចគ្នានេះទៅលើ «ជនឆបោក» មួយចំនួនទៀតដែលមិនទាន់មានចំណាត់ការនៅឡើយ ជាពិសេសករណីឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានគេចវេះពីការសងបំណុល (Commission) ដល់ភ្នាក់ងារលក់ (Freelancer) និងអតិថិជនដែលបានទិញដី និងផ្ទះល្វែងពីក្រុមហ៊ុនអចលនទ្រព្យនេះកន្លងមក។https://www.cambodiadaily.com/2024/11/10/16/09/79054/
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីអំពី៖ «ហេតុអ្វីកម្ពុជានៅស្ងៀមស្ងាត់ករណីថៃ គំរាមធ្វើសង្គ្រាមលើបញ្ហាកោះគុត?»។https://www.cambodiadaily.com/2024/11/20/17/21/79440/
អ្នកនាំពាក្យក្រុមអ្នកតស៊ូមតិកម្ពុជា ចាត់ទុកការចុះផ្សាយរបស់កាសែតឥណ្ឌា The Sunday Guardian ដែលថាសហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន នៅពីក្រោយគម្រោងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា គឺជាការចុះផ្សាយក្នុងចេតនាប្រឌិតលាបពណ៌អាមេរិកប៉ុណ្ណោះ។https://www.cambodiadaily.com/2024/11/20/14/55/79438/
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) ប្រកាសធ្វើសមាជប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក នៅដើមខែធ្នូ ចុងឆ្នាំ២០២៤ នេះ ស្ដីពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (PPA)។https://www.cambodiadaily.com/2024/11/20/14/46/79436/
ក្រុម K52 របស់បញ្ជាការដ្ឋានយោធាខេត្ត Gai Lai នៃប្រទេសវៀតណាម បានរៀបចំបេសកកម្មរុករកអដ្ឋិធាតុទាហានវៀតណាម ដែលស្លាប់នៅកម្ពុជាកាលពីអំឡុងសង្គ្រាម ស្ថិតនៅក្នុងខេត្តចំនួន៣ ស្ថិតប៉ែកឦសានប្រទេសកម្ពុជា ដែលនឹងចាប់ផ្តើមពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ចុងរដូវប្រាំងឆ្នាំ២០២៥។https://www.cambodiadaily.com/2024/11/20/14/39/79437/
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក អ៊ុំ សំអាន លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៣ វិច្ឆិកា នេះថា កោះត្រល់ដែលវៀតណាម បានឈ្លានពានគឺមានទំហំ ៥៧៤គីឡូម៉ែត្រការ៉េ ប៉ុន្តែបើបាត់កោះគុត នោះនឹងនាំឱ្យកម្ពុជាបាត់ទឹកដី ២ភាគ៣ នៃកោះគុតផង រួមទាំងបាត់បង់ទឹកដី ១៣០០០គីឡូម៉ែត្រការ៉េទៅប្រទេសថៃ ផងដែរ។https://www.cambodiadaily.com/2024/11/20/14/29/79439/
លោក អ៊ុំ សំអាន ប្រាប់សារព័ត៌ មាន The Cambodia Daily នៅថ្ងៃទី១៨ វិច្ឆិកា នេះថា ពលរដ្ឋខ្មែរកំពុងរង់ចាំការបំភ្លឺរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទាក់ទិនទៅនឹងការកាន់កាប់កោះគុតពីសំណាក់ប្រទេសថៃ រួមទាំងការសហការរកស៊ីរួមគ្នានៅដែនសមុទ្រត្រួតស៊ីគ្នាដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយថៃ កន្លងមក។https://www.cambodiadaily.com/2024/11/19/15/28/79401/
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ជិន ថាញ់មិន និងគណៈប្រតិភូ នឹងចូលក្រាបថ្វាយបង្គំព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ លោកក៏នឹងចូលសម្ដែងការគួរសមជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។https://www.cambodiadaily.com/2024/11/19/15/27/79408/
នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន ម៉ាណែត លើកឡើងថា គណបក្សប្រជាជនកម្ពុជា មានបំណងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិយមកណ្ដាល ដើម្បីរួមគ្នាជាមួយនឹងប្រទេសណា និងគណបក្សនយោបាយណាដែលមានផ្នត់គំនិតដូចគ្នាគាំទ្រពហុភាគីនិយម និងភាពចម្រុះនៅក្នុងអភិបាលកិច្ចនយោបាយ។https://www.cambodiadaily.com/2024/11/19/15/24/79415/
មន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន សម្រេចដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ក្រុងភ្នំពេញ សុំសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីបាត់បង់នីតិសម្បទាគ្រប់បែបយ៉ាង និងត្រូវដាក់ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការអស់រយៈពេល ៣ឆ្នាំ។https://www.cambodiadaily.com/2024/11/19/15/21/79411/
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីអំពី៖ «វប្បធម៌នៃការយាយីផ្នែកនយោបាយនៅកម្ពុជា»។https://www.cambodiadaily.com/2024/11/19/15/17/79403/
ដ្ឋការប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅទីបំផុតបានអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធផ្ដល់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី ខណៈប្រទេសអង់គ្លេស និងបារាំង ក៏បានអនុញ្ញាតដូចនឹងអាមេរិកដែរ។https://www.cambodiadaily.com/2024/11/19/15/17/79418/
លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៥ វិច្ឆិកា នេះថា ការចាប់ខ្លួនឧកញ៉ា និងមន្ត្រីរដ្ឋាភិបាលមួយចំនួន គ្រាន់តែជាល្បិចចាប់ជំរិតដើម្បីប្រមូលលុយអ្នកទាំងនោះទៅឱ្យក្រុមគ្រួសារលោក ហ៊ុន សែន សម្រាប់ដោះស្រាយវិបត្តិទាល់ច្រកនៅពេលនេះតែប៉ុណ្ណោះ។https://www.cambodiadaily.com/2024/11/19/09/32/79376/
Telegram Channel Link information
Category
Social, Friendship & Community
Country
🇰🇭 Cambodia
Language
English
Type
Telegram Channel Link
Subscribers
466