Telegram
Telegram Channel Link
RFI ខេមរភាសា / RFI Khmer Telegram Channel Link
👁
3
views
↗
0
joins
About this telegram channel link
សួស្តី និងសូមស្វាគមន៍មកកាន់ Telegram ផ្លូវការរបស់វិទ្យុបារាំងអន្តរជាតិ RFI ខេមរភាសា! 🌍 rfi.fr/km/
Telegram Channel
Latest public posts from this Telegram channel.
885
subscribers
14 Oct 2026
latest post
លោក សម រង្ស៊ី ថា លោកមិនបាននិយាយថាកម្ពុជាជាអ្នកបាញ់ថៃមុនឡើយលោក សម រង្ស៊ី តាមរយៈសំណេរនៅថ្ងៃទី១៣តុលា បានចេញមុខបញ្ជាក់ថា លោកពុំធ្លាប់ផ្តល់បទសម្ភាសឱ្យថៃពាក់ព័ន្ធនឹងបញ្ហាព្រំដែនទេ និងថា មានអ្នកក្រឡៃសំដីរបស់លោកដែលថាកម្ពុជាជាអ្នកបាញ់ថៃមុន។ តែអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាចាត់ទុកការបកស្រាយដូច្នេះរបស់លោក សម រង្ស៊ី គឺជាការបង្វែរស្ថានការណ៍ និងការពារផលប្រយោជន៍ឱ្យថៃ ទាំងដែលកម្ពុជាជាប្រទេសរងគ្រោះដោយសារសង្គ្រាមព្រំដែននេះ។👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D85x.g
លោក អ៊ុំ សំអាន ព្រមចូលស្រុកវិញ ដោយសន្យាមិនភ្ជាប់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលានៅថ្ងៃទី១៤តុលានេះ លោក អ៊ុំ សំអាន អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស បានអះអាងថា លោកព្រមចូលស្រុកវិញដើម្បីចូលរួមដោះស្រាយបញ្ហាជាតិ ជាពិសេសជម្លោះព្រំដែនជាមួយថៃ ដោយសន្យាមិនភ្ជាប់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលានោះទេ។ តែ លោក អ៊ុំ សំអាន នៅតែរក្សាជំហរដដែល ដោយស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើអន្តរាគមន៍ទម្លាក់ចោលបទចោទប្រកាន់ និងលើកលែងទោសដល់ប្រតិភូក្រុមការងាររបស់លោក។👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D85Q.g
តុលាការចិនបានកាត់ទោសប្រហារជីវិតសមាជិកក្រុមឆបោកអនឡាញជាជនជាតិចិន ៣នាក់នៅថ្ងៃអង្គារទី ១៣ តុលា តុលាការចិនបានកាត់ទោសប្រហារជីវិតសមាជិកចំនួន ៣នាក់ក្នុងក្រុមបងធំពីបទក្លែងបន្លំតាមអ៊ីនធ័រនែត ឃាតកម្ម រៀបចំល្បែងស៊ីសងខុសច្បាប់ ការជួញដូរគ្រឿងញៀន និងការជំរិតទារប្រាក់នៅក្នុងប្រទេសភូមា។ ក្រៅពីទោសប្រហារជីវិត តុលាការបានកាត់ទោសសមាជិក ៣នាក់ទៀតក្នុងក្រុមនេះឲ្យជាប់គុកអស់មួយជីវិត និង ៥៥នាក់ជាប់ក្នុងពន្ធនាគារចន្លោះពី ៣៩ខែទៅ ២ឆ្នាំ។👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D81U.g
កម្មវិធីព័ត៌មានប្រចាំថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D7zO.g
លោក អ៊ុំ សំអាន បង្ហាញចេតនាចូលរួមដោះស្រាយបញ្ហាជាតិ តែស្នើរដ្ឋាភិបាលទម្លាក់បទចោទជាមុនកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ លោក អ៊ុំ សំអាន អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស តាមរយៈអន្តរការីបានផ្ញើលិខិតមួយច្បាប់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ នៅក្នុងលិខិតដែលប្រើឡូហ្គោរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន បានបង្ហាញពីចេតនាចង់ចូលរួមដោះស្រាយបញ្ហាជាតិ និងស្នើឲ្យលោក ហ៊ុន ម៉ាណែតធានាសុវត្តិភាព ទម្លាក់ចោលបទចោទ ព្រមទាំងលើកលែងទោសដល់ប្រតិភូបក្សប្រឆាំងរបស់លោក។👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D7yD.g
កម្ពុជាទាមទារឱ្យលោក សម រង្ស៊ីបដិសេធការផ្សាយរបស់ថៃដែលថា កម្ពុជាជាអ្នកបាញ់ថៃមុននៅថ្ងៃទី១២ តុលា ឆ្នាំ២០២៦ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍មួយបានទាមទារឱ្យលោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំងនៅក្រៅប្រទេសចេញមុខបដិសេធសំដីរបស់លោក Nantiwat Samart អតីតលេខារដ្ឋមន្ត្រីការបរទេសថៃដែលលើកឡើងពីការថ្លែងរបស់លោក សម រង្ស៊ី ថា កម្ពុជាជាអ្នកវាយប្រហារថៃមុន។ តែមកទល់ពេលនេះ លោក សម រង្ស៊ីមិនទាន់ចេញមកបដិសេធជាផ្លូវការនៅឡើយទេ ខណៈអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានៅតែទាមទារឲ្យមានការបញ្ជាក់ពីលោក សម រង្ស៊ី។👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D7y6.g
គ្រោះថ្នាក់ចរាចរណ៍កើតឡើងជាង ១៤០ករណី ស្លាប់ជាង ៨០នាក់ អំឡុងពេលបុណ្យភ្ជុំបិណ្ឌរយៈពេល ១៥ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៤៣ករណី បណ្តាលឲ្យស្លាប់ ៨៦នាក់ និងរងរបួស ២៥៨នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ និងថា គ្រោះថ្នាក់ចរាចរណ៍នៅបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៦ នេះ មានការកើនឡើង បើធៀបនឹងបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០២៥។👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D7xf.g
សកម្មជននយោបាយ និងកម្មករ ៣រូប ត្រូវបានកាត់ទោសម្នាក់ៗ ១៨ខែ ពីបទញុះញង់នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញបានប្រកាសសាលដីកា ដោយតម្កល់ការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១៨ខែ លើសកម្មជនគណបក្សជំទាស់ ២នាក់ និងកម្មករដឹកសម្ភារ:សំណង់ម្នាក់។ អ្នកទាំងបីត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០២៥ នៅក្នុងសំណុំរឿងចំនួនបី ដោយឡែកពីគ្នា តែពាក់ព័ន្ធនឹងបទល្មើសញុះញង់ដូចគ្នា។ នេះបើតាមអង្គការសិទ្ធិមនុស្ស លីកាដូ។👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D7wd.g
Al Jazeera៖ ឧក្រិដ្ឋជនអនឡាញអះអាងថាខ្លួនបានកម្រៃ២០% និង៨០%ទៀត បង់ឲ្យមេធំសារព័ត៌មាន Al Jazeera បានចេញផ្សាយវីដេអូស៊ើបអង្កេតមួយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ដោយលាតត្រដាងពីប្រទេសកម្ពុជា ដែលត្រូវបានចោទប្រកាន់ថាជាកន្លែងឧក្រិដ្ឋកម្មឆបោកអនឡាញ និងដែលមានជនជាតិចិនជាមេខ្លោង។ វីដេអូ ដែលមានរយៈពេល២៤នាទី និង៣០វិនាទីនេះ បានបង្ហាញរូបភាពមេដឹកនាំកំពូលកម្ពុជា និងមន្ត្រីជាន់ខ្ពស់មួយចំនួនក្នុងជួរនគបាលជាតិ។👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D7uk.g
ចិនដាក់ទណ្ឌកម្មមន្ត្រីប៉ារ៉ាហ្កាយ និងបេលីដែលគាំទ្រនយោបាយរក្សាទំនាក់ទំនងជាមួយតៃវ៉ាន់នៅថ្ងៃចន្ទ ទី១២ តុលា ចិនប្រកាសដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ពីរនាក់ ម្នាក់នៅប្រទេសប៉ារ៉ាហ្កាយ និងម្នាក់ទៀតនៅប្រទេសបេលី ដោយសារតែអ្នកទាំងពីរបានគាំទ្រនយោបាយរក្សាទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។ ក្រុងប៉េកាំងអះអាងថា វិធានការនេះមានគោលបំណងព្រមានអ្នកផ្សេងដែលហ៊ានធ្វើសកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងប្រឆាំងគោលនយោបាយចិនតែមួយ។👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D7qY.g
ជ័យលាភីណូបែលសេដ្ឋកិច្ចឆ្នាំ២០២៦ បានទៅលើសាស្ត្រាចារ្យអាមេរិក ២នាក់ពានរង្វាន់ណូបែលសេដ្ឋកិច្ចឆ្នាំ២០២៦ នេះបានទៅលើសាស្ត្រាចារ្យ ២នាក់ ដែលជាជនជាតិអាមេរិក។ ស្នាដៃនៃការស្រាវជ្រាវរបស់សេដ្ឋវិទូទាំង២រូប គឺរបកគំឃើញស្តីពីគំរូស្ថិរភាពសេដ្ឋកិច្ច ដោយផ្អែកលើមូលដ្ឋានមីក្រូសេដ្ឋកិច្ច។👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D7oo.g
កម្មវិធីព័ត៌មានប្រចាំថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D7nX.g
របាយការណ៍៖ ចំនួនប្រជាជនក្រីក្រខ្លាំងនៅលើពិភពលោកក្នុងឆ្នាំ ២០២៦ មាន ១ ២០០លាននាក់របាយការណ៍ចេញផ្សាយដោយកម្មវិធីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ និងមជ្ឈមណ្ឌលស្រាវជា្រវ Oxford ស្តីពីភាពក្រីក្រ និងការអភិវឌ្ឍមនុស្សបានឲ្យដឹងនៅថ្ងៃចន្ទ ទី១២ តុលានេះថា ចំនួនប្រជាជនក្រីក្រខ្លាំងក្នុងពិភពលោកមាន ១ ២០០លាននាក់ក្នុងឆ្នាំ ២០២៦ ពោលបានកើនឡើងចំនួន ៥១,៥លាននាក់ បើធៀបនឹងឆ្នាំ ២០២៥។👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D7mZ.g
អ្នកនាំពាក្យក្រសួងធម្មការ៖ វត្តអារាមមួយចំនួនខ្វះចង្ហាន់ដោយសារទឹកជំនន់ពិធីបុណ្យភ្ជុំបិណ្ឌបានបិទបញ្ចប់នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នេះ។ មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនាបានឱ្យដឹងថា ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះមានយុវជនចូលរួមច្រើនជាងឆ្នាំមុនៗ តែវត្តអារាមមួយចំនួនខ្វះចង្ហាន់ ដោយសារទឹកជំនន់។👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D7mX.g
រដ្ឋមន្រ្តីការបរទេសកម្ពុជា និងថៃចេញទៅប្រជុំ UNCLOS លើកទី២ នៅប្រទេសហូឡង់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងថៃបានចាកចេញពីប្រទេសរៀងៗខ្លួននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា តាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ កិច្ចប្រជុំលើកទី២នេះ ត្រូវធ្វើឡើងនៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D7l2.g
កម្ពុជាប្រកាសឲ្យពលរដ្ឋប្រើទឹកដោយសន្សំសំចៃ ខណៈ El Niño នឹងបន្តមានដល់ខែកុម្ភៈ ២០២៧ក្រសួងធនធានទឹក និងឧត្តុនិយម តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ បានឲ្យដឹងថា កម្ពុជានឹងជួបបាតុភូតធម្មជាតិ អ៊ែលនីញ៉ូ(El Niño) បន្តទៀតចាប់ពីសប្តាហ៍ទី៣ នៃខែតុលា ឆ្នាំ២០២៦ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។ ក្រសួងធនធានទឹកព្យាករថា បាតុភូតនេះនឹងនាំមកនូវទឹកភ្លៀងក្នុងបរិមាណតិច និងបានប្រាប់ឱ្យពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ។👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D7kq.g
នាយករដ្ឋមន្ត្រីវៀតណាមប្រកាសពីជោគជ័យនៃក្រុមហ៊ុនផលិតផលទឹកដោះគោនៅកម្ពុជានាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ចាត់ទុកគម្រោងអាជីវកម្មនៃក្រុមហ៊ុនផលិតទឹកគោ Angkormilk ថាជាភស្តុតាងនៃភាពជោគជ័យរបស់អាជីវកម្មវៀតណាមនៅកម្ពុជា។ ការលើកឡើងនេះ នៅពេលនាយករដ្ឋមន្ត្រីវៀតណាម ចុះទៅទស្សនាគម្រោង Angkormilk របស់ក្រុមហ៊ុន Vinamilk នៅរាជធានីភ្នំពេញ នាថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៦។ អ្នកជំនាញសេដ្ឋកិច្ច យល់ថា ភាពជោគជ័យរបស់ក្រុមហ៊ុនទឹកគោវៀតណាម មួយផ្នែកដោយសារតែការបិទព្រំដែនកម្ពុជា-ថៃ។👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D7j9.g
លិចទូកជនអន្តោប្រវេសន៍ឆ្លងពីជីប៊ូទី ទៅយេម៉ែន ស្លាប់យ៉ាងតិច១៣៩នាក់ បាត់ខ្លួនជាង៨០នាក់យោងតាមអង្គការសហប្រជាជាតិ នៅថ្ងៃទី១១កញ្ញា គ្រោះថ្នាក់ដ៏អកុលមួយបានកើតឡើង នៅក្នុងសមុទ្រក្បែរប្រទេសជីប៊ូទី ក្នុងយប់ថ្ងៃទី៨ឆ្លងចូលទី៩តុលា។ ទូកដឹកជនអន្តោប្រវេសន៍ដែលប៉ុងប៉ងឆ្លងទៅយេម៉ែន បានលិចក្នុងសមុទ្របណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ១៣៩នាក់ និងបាត់ខ្លួនចំនួន៨៤នាក់ទៀត។ អាជ្ញាធរជីប៊ូទីសហការជាមួយអង្គការអន្តរជាតិដើម្បីជនអន្តោប្រវេសន៍ បានស្រង់សាកសពច្រើនសិបនាក់ និងកំពុងផ្តល់ការសង្គ្រោះឲ្យដល់អ្នករួចជីវិត។👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D7ht.g
នាយករដ្ឋមន្ត្រីប៉ូឡូញ ប្រឈមនឹងការប៉ុនប៉ងធ្វើឃាតនៅប៉ូឡូញ បណ្តាមេដឹកនាំកំពូលៗខាងសន្តិសុខនិងការពារជាតិ បានបើកកិច្ចប្រជុំពិសេសជាបន្ទាន់ នៅថ្ងៃអាទិត្យ ទី១១តុលា ក្រោយពី ក្រុមភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃក្រសួងមហាផ្ទៃ បានជូនដំណឹងថា មានគម្រោងប៉ុនប៉នលួចធ្វើឃាតនាយករដ្ឋមន្ត្រីប៉ូឡូញ និងរដ្ឋមន្ត្រីការពារជាតិ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃប៉ូឡូញ ពុំបានលម្អិតពីផែនការណ៍សម្ងាត់ចង់សម្លាប់ថ្នាក់ដឹកនាំទេ តែបញ្ជាក់ថា ព័ត៌មាននេះ គួរឲ្យជឿទុកចិត្តបាន។👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D7fX.g
កម្មវិធីព័ត៌មានប្រចាំថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២៦👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/D7e6.g
Telegram Channel Link information
Category
Social, Friendship & Community
Country
🇰🇭 Cambodia
Language
English
Type
Telegram Channel Link
Subscribers
885