Home › Groups › Quiz Khmer
Quiz Khmer Telegram
Telegram Channel Link

Quiz Khmer Telegram Channel Link

★★★★★ 0.0 (0 ratings)
👁 4 views ↗ 0 joins
🇰🇭 Cambodia 🌐 English # Social, Friendship & Community
About this telegram channel link
សំណួរ Quiz📚📊📝 ❔ | សំណួរប្រចាំថ្ងៃ 🤔 | បង្កើនការគិត 🧠 | តេស្តចំណេះដឹង https://t.me/quiznewkhmer
Telegram Channel

Latest public posts from this Telegram channel.

109 subscribers
16 Jul 2026 latest post
Click to fetch the latest posts directly from Telegram.
ស្វាគមន៍មកកាន់Channel Study with Sak Channel នេះសម្រាប់ចែករំលែកវិញ្ញាសារនិងកម្មវិធីប្រឡងផ្សេងៗhttps://t.me/studywithsak123សម្រាប់សំណួរផ្សេងៗ @Viraksak6
អនុមោទនា ថ្ងៃបុណ្យវិសាខបូជាបុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។សូមជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ពិធីបុណ្យ វិសាខបូជា គឺជាបុណ្យដ៏ធំបំផុតមួយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធសាសនិកជននៅទូទាំងសកលលោកតែងតែប្រារព្ធធ្វើឡើង ដើម្បីរំលឹកដល់ព្រឹត្តិការណ៍អស្ចារ្យទាំង ៣ របស់ព្រះសម្មាសម្ពុទ្ធ ដែលកើតឡើងក្នុង ថ្ងៃ ១៥ កើត ខែវិសាខ ដូចគ្នា គឺ៖១. ការប្រសូត (Birth)ព្រះអង្គទ្រង់ប្រសូតនៅថ្ងៃសុក្រ ១៥ កើត ខែវិសាខ មុនគ្រិស្តសករាជ ៦២៣ ឆ្នាំ នៅឧទ្យានលុម្ពិនី (ចន្លោះនគរកបិលភស្តុ និងទេវទហៈ)។២. ការត្រាស់ដឹង (Enlightenment)ព្រះអង្គទ្រង់បានសម្រេចនូវសម្មាសម្ពោធិញាណ ក្លាយជាព្រះពុទ្ធនៅថ្ងៃពុធ ១៥ កើត ខែវិសាខ មុនពុទ្ធសករាជ ៤៥ ឆ្នាំ នៅក្រោមដើមពោធិព្រឹក្ស នាពុទ្ធគយា។៣. ការរលត់ខន្ធចូលកាន់បរិនិព្វាន (Passing Away)ព្រះអង្គទ្រង់រលត់ខន្ធចូលកាន់បរិនិព្វាននៅថ្ងៃអង្គារ ១៥ កើត ខែវិសាខ ក្នុងជន្មាយុ ៨០ ឆ្នាំ នៅចន្លោះដើមរាំងទាំងគូ ក្នុងក្រុងកុសិនារា។អត្ថន័យ និងសារៈសំខាន់នៃពិធីបុណ្យនេះ៖• ការគោរពតបស្នងសងគុណ៖ ជាការបង្ហាញនូវកតញ្ញូតាធម៌ចំពោះព្រះសម្មាសម្ពុទ្ធ ដែលទ្រង់បានរកឃើញផ្លូវរំដោះទុក្ខ និងប្រដៅសត្វលោកឱ្យស្គាល់បុណ្យបាប។• ការអប់រំចិត្ត៖ ក្នុងថ្ងៃនេះ ពុទ្ធសាសនិកតែងទៅវត្តដើម្បីសមាទានសីល ស្ដាប់ធម៌ទេសនា និងធ្វើវិបស្សនា ដើម្បីជម្រះចិត្តឱ្យស្អាតបរិសុទ្ធ។• និមិត្តរូបនៃសន្តិភាព៖ អង្គការសហប្រជាជាតិ (UN) បានទទួលស្គាល់វិសាខបូជា ជា "ទិវាអន្តរជាតិ" ចាប់តាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ដោយសារខ្លឹមសារនៃព្រះពុទ្ធសាសនាផ្ដោតលើសន្តិភាព សេចក្ដីស្រឡាញ់ និងអហិង្សា។សរុបមក វិសាខបូជាមិនមែនគ្រាន់តែជាពិធីជួបជុំគ្នាបែបសាសនានោះទេ ប៉ុន្តែវាគឺជាការរំលឹកយើងម្នាក់ៗឱ្យដើរតាមគន្លងធម៌ ការដឹងគុណ និងការរស់នៅដោយមានបញ្ញា។
🎉✨🌟សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ🌟✨🎉ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ(មហាសង្រ្កាន្ត) ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។ទេវតាឆ្នាំថ្មីព្រះនាមរាក្យសាទេវី ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម។– ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មហាសង្ក្រាន្ត វេលាម៉ោង ១០:៤៨នាទីព្រឹក ជាថ្ងៃចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក។– ថ្ងៃពុធ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ជាវារៈវ័នបត។– ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ជាវារៈឡើងស័ក គម្រប់សង្រ្កាន្ត ៣ថ្ងៃ ចប់ដោយបរិបូណ៌ ចូលឆ្នាំមមី អដ្ឋស័ក៕
យើងនឹងធ្វើ quiz ជារៀងរាល់ថ្ងៃវិញណា
«ប្រវត្តិទង់ជាតិខ្មែរ» ដែលបានប្រើប្រាស់ តាំងពីមុនសម័យអាណានិគមមកដល់ពេលបច្ចុប្បន្ន។
Jionនៅទីនេះដើម្បីបានចំណេះដឹងថ្មីៗhttps://t.me/studyKh1
🔴 កូនខ្មែរគ្រប់រូបមិនត្រូវបំភ្លេចព្រឹត្តការណ៍ទាំងនេះឡើយ!!🚨«24/07/2025» ថៃបានវាយប្រហារលើប្រទេសមកលើកម្ពុជា។🚨«01/08/2025» ថៃបានចាប់កងទ័ពខ្មែរចំនួន 20 នាក់។🚨«17/09/2025» ថៃបានបាញ់ប្រហារលើប្រជាជនកម្ពុជា។🚨«12/11/2025» ថៃបានបាញ់ប្រហារលើប្រជាជនកម្ពុជាម្តងទៀត។
Quiz Khmer pinned «សំណួរ Quiz📚📊📝 ❔ | សំណួរប្រចាំថ្ងៃ 🤔 | បង្កើនការគិត 🧠 | តេស្តចំណេះដឹង https://t.me/quiznewkhmer»
សំណួរ Quiz📚📊📝❔ | សំណួរប្រចាំថ្ងៃ🤔 | បង្កើនការគិត🧠 | តេស្តចំណេះដឹងhttps://t.me/quiznewkhmer
Telegram Channel Link information
Country 🇰🇭 Cambodia
Language English
Type Telegram Channel Link
Subscribers 109
Rate this group

How would you rate this community?

0.0 ★ Join Group →