Telegram
Telegram Channel Link
Khmer Will Party គណបក្ស ឆន្ទៈខ្មែរ Telegram Channel Link
👁
4
views
↗
1
joins
About this telegram channel link
គណបក្ស ឆន្ទៈខ្មែរ, សាមគ្គី គង់វង្ស ថ្កើងថ្កាន
Telegram Channel
Latest public posts from this Telegram channel.
527
subscribers
13 Oct 2026
latest post
ប្រធានចលនាស្ត្រីគណបក្សឆន្ទៈខ្មែរសង្កេតឃើញថា ករណីហិង្សាក្នុងគ្រួសារដែលមានជនរងគ្រោះជាស្ត្រីនិងកុមារនៅតែមានសភាពធ្ងន់ធ្ងរ ដោយសារ ការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និង សម្ពាធសេដ្ឋកិច្ចជាដើម។
អ្នកដំណើរ៨៦នាក់ស្លាប់និងជាង២០០នាក់ រងរបួសក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលចំនួននេះ កើនឡើងបើប្រៀបធៀបជាមួយឆ្នាំមុន ទាំងចំនួនអ្នកស្លាប់និងរងរបួស។
សេចក្ដីថ្លែងការណ៍ ស្ដីពី ការចាប់ខ្លួនមន្ត្រីគណបក្សឆន្ទៈខ្មែរ
លោក រិន រ៉ានី ប្រធានចលនាយុវជន គណបក្សឆន្ទៈខ្មែរលើកទឹកចិត្តដល់យុវជនឱ្យពង្រឹងវិន័យខ្លួនឯងឱ្យបានកាន់តែប្រសើរពិសេសក្នុងការឱកាសបុណ្យភ្ជុំបិណ្ឌនេះ កុំឱ្យមានការបង្ហោះម៉ូតូ និងការទទួលទានគ្រឿងស្រវឹងហួសកម្រិតនាំឱ្យគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃ។https://m.facebook.com/story.php?story_fbid=pfbid026U83Rd3nxx6PVGv4NNsNEYe3A9ajU9KW2jVhodQWoC5d81pof2HDKbMgJAWXLXuNl&id=100044184741712&mibextid=ZbWKwL
លោកស្រី ប៊ិត គឹមលាន ចៅសង្កាត់រងទី២សង្កាត់សៀមរាបបន្តជំរុញឱ្យមានការពង្រឹងតម្លាភាពបន្ថែម ក្នុងការផ្តល់បណ្ណសមធម៌ឬបណ្ណក្រីក្រ ក៏ដូចជា ជំនួយសម្បុរសធម៌នានាដល់អ្នកជួបការលំបាកខ្វះខាតពិតប្រាកដ ព្រោះលោកស្រីថា ពលរដ្ឋមួយចំនួននៅតែត្អូញត្អែរពីបញ្ហានេះ។https://www.facebook.com/share/v/19k1CEwQi7/
របាយការណ៍របស់នគរបាលជាតិបង្ហាញថា ចាប់ពីបិណ្ឌ១ថ្ងៃទី២៧ខែកញ្ញា ដល់បិណ្ឌទី១២ថ្ងៃទី៨ខែតុលាឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់អ្នកដំណើរអស់ ៥១នាក់ និងបណ្តាលឱ្យមានអ្នករងរបួសចំនួន១៤២នាក់។https://www.facebook.com/share/v/1C2GgAzg56/
លោក គង់ មុនីកា បានផ្ដល់បទសម្ភាស៍ដល់សារព័ត៌មាន VOD ជុំវិញការទាមទារឱ្យរដ្ឋាភិបាលដោះលែងសកម្មជនសិទ្ធិមនុស្ស នយោបាយ និងបរិស្ថានhttps://www.facebook.com/share/v/1cnkq7NSgB/
សារជូនពរក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ពីលោក សេង ម៉ារឌី ប្រធានគណបក្សឆន្ទៈខ្មែរhttps://www.facebook.com/share/v/1C1QyR9K7c/
ប្រជាពលរដ្ឋពេញកម្លាំងមួយចំនួននៅខេត្តព្រះវិហារ ធ្វើចំណាកស្រុកស្វែងរកការងារធ្វើនៅតាមបណ្តារាជធានីនិងខេត្តនានា ដើម្បីបានចំណូលផ្គត់ផ្គង់គ្រួសារនិងសងបំណុលhttps://www.facebook.com/share/v/14rkEkRMjLd/
ថ្នាក់ដឹកនាំគណបក្សឆន្ទៈខ្មែរ ខេត្តព្រះវិហារ និងខេត្តបាត់ដំបង បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែ ដើម្បីពិនិត្យ និងបូកសរុបលទ្ធផលការងារគណបក្សhttps://www.facebook.com/share/v/1C7NT6g16w/
ថ្នាក់ដឹកនាំគណបក្សឆន្ទៈខ្មែរនៅរាជធានីភ្នំពេញនិងខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យពីរបាយការណ៍ បូកសរុបលទ្ធផលការងារ ដាក់ចេញនូវផែនការបន្ត និងសម្ពោធទីស្នាក់ការគណបក្ស https://www.facebook.com/share/v/1Fen6qYBqk/
សារជូនពរ របស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ https://www.facebook.com/share/v/18RdX4kNEL/
ថ្នាក់ដឹកនាំគណបក្សទាំង២កាន់បិណ្ឌទី១១នៅក្នុងខេត្តកំពង់ចាមដើម្បីសន្សំបុណ្យកុសលតាមប្រពៃណីសាសនានិង មានឱកាសស្វែងយល់ពីសុខទុក្ខរបស់ព្រះសង្ឃនិងប្រជាពលរដ្ឋនៅទីនោះ។https://www.facebook.com/share/v/1PRbxhNfMs/
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាប់ផ្តើមបើកឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះនិង ចុះឈ្មោះបោះឆ្នោត ដែលនៅថ្ងៃទី៧ខែតុលានេះជាថ្ងៃដំបូង។https://www.facebook.com/share/v/14ovjgH5V98/
សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារពីគណបក្សឆន្ទៈខ្មែរជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធរៀបគណៈកម្មការ និងការបែងចែកថវិកាលើការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំសង្កាត់ដោយតម្លាភាពនិងមិនមានការរើសអើងបក្សនយោបាយ។https://www.facebook.com/share/v/1EtsrhZAwZ/
ក្រុមការងារគណបក្សឆន្ទៈខ្មែរនៅរាជធានីភ្នំពេញឱ្យដឹងថា បន្ទាប់ពីបានជួបនិងសាកសួរសុខទុក្ខអ្នកប្រកបរបរដឹកជញ្ជូននៅរាជធានីភ្នំពេញបានដឹងថា ពួកគាត់លំបាកខ្លាំង ហើយមួយចំនួនបោះបង់របរនេះចោលនៅពេលចំណូលបានតិច តែថ្លៃប្រេងខ្ពស់។https://www.facebook.com/share/v/1HQrfVFf3X/
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ខេត្តព្រៃវែង និងខេត្តកំពត បានរៀបចំកិច្ចប្រជុំប្រចាំខែ ពិនិត្យរបាយកាណ៍ការងារ លើកស្លាកគណបក្ស និងដាក់ចេញនូវផែនការការងារបន្ត ។https://www.facebook.com/share/v/1CWEQVBwT1/
សេចក្តីជូនដំណឹងបន្ថែម ស្ដីពី ការលើកពេលសាកសួរបំភ្លឺ នៅសាលាដំបូងខេត្តកំពង់ធំhttps://www.facebook.com/share/v/1EW1wSnFvu/
ប្រធានចលនាស្ត្រីគណបក្សឆន្ទៈខ្មែរបានសង្កេតឃើញថាស្ត្រីកំពុងរងគ្រោះកាន់តែធ្ងន់ធ្ងរខ្លាំងឡើងទាំងផ្លូវកាយនិងផ្លូវចិត្តដោយសារតែឥទ្ធិពលនៃការធ្លាក់ចុះសេដ្ឋកិច្ចសង្គមប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារ។https://www.facebook.com/share/v/1GHZx69qMv/
Telegram Channel Link information
Category
Social, Friendship & Community
Country
🇰🇭 Cambodia
Language
English
Type
Telegram Channel Link
Subscribers
527