Home › Groups › ពិភាក្សាអំពីយូធូប
ពិភាក្សាអំពីយូធូប Telegram
Telegram Channel Link

ពិភាក្សាអំពីយូធូប Telegram Channel Link

★★★★★ 0.0 (0 ratings)
👁 2 views ↗ 0 joins
🇰🇭 Cambodia 🌐 English # Social, Friendship & Community
About this telegram channel link
You can view and join @Piseth_Khmer right away.
Telegram Channel

Latest public posts from this Telegram channel.

312 subscribers
10 Oct 2026 latest post
Click to fetch the latest posts directly from Telegram.
🙏🌸 អបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ 🌸🙏ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ សូមគោរពជូនពរដល់មិត្តភក្តិ និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបប្រទះតែសេចក្ដីសុខ សុភមង្គល សុខភាពល្អបរិបូរណ៍ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។សូមឱ្យពិធីបុណ្យភ្ជុំបិណ្ឌនាំមកនូវសិរីសួស្តី សំណាងល្អ ភាពចម្រុងចម្រើន និងភាពកក់ក្តៅក្នុងក្រុមគ្រួសារ។ សូមឱ្យការធ្វើដំណើរទៅកាន់ស្រុកកំណើត និងការជួបជុំញាតិមិត្ត ប្រកបដោយសុវត្ថិភាព និងពោរពេញដោយស្នាមញញឹម។🙏 សូមអនុមោទនាបុណ្យកុសល និងសូមឱ្យលោកអ្នក និងក្រុមគ្រួសារ ជួបតែពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។ដោយក្តីគោរពពីអេតមីន https://t.me/YoutubeQA 🙏🍀
🚨 YouTuber គួរដឹង! YPP នឹងប្តូរលក្ខខណ្ឌធំក្នុងឆ្នាំ 2027! ចាប់ពី01 កុម្ភៈ 2027 អ្នកដែលចង់រកប្រាក់ចំណូលពីយូធូប ត្រូវគោរពលក្ខខណ្ឌដូចខាងក្រោម៖🔴 1,000 Subscribers➕ 8,000 Watch Hours / 365 ថ្ងៃ ឬ➕ 20M Shorts Views / 90 ថ្ងៃ👉 កើនឡើងទ្វេដង! បច្ចុប្បន្ន 4,000 Hours / 10M Shorts Views🟢 អ្នកដែលមានឆានែលបើករកលុយស្រាប់មិនប៉ះពាល់ទេ។📱 Shorts Creator ក៏ត្រូវមាន 10M Views / 90 ថ្ងៃ ដើម្បីទទួលចំណូលពី Shorts Creator Pool រៀងរាល់ខែ។💡 ដូច្នេះ ចាប់ពីពេលនេះតទៅ ត្រូវធ្វើ Original Content + គុណភាព + បង្ហោះជាប្រចាំ និងជៀសវាង Reused/Mass-produced Content។🔥 YouTuber កំពុងសាង Channel ថ្មី ត្រៀមខ្លួនហើយឬនៅ?ពិភាក្សាអំពីយូធូប: https://t.me/YoutubeQA
វិធីទី២៖ កែប្រែឆានែល រួចដាក់ពាក្យឡើងវិញ (Reapply)វិធីនេះប្រើនៅពេលអ្នកដឹងខ្លួនថាបានយកវីដេអូ ឬសំឡេងពីប្រភពផ្សេង (TikTok, FB, ភាពយន្ត, ឬហ្គេមដែលគ្មានការបញ្ចូលសំឡេងខ្លួនឯង) មកបង្ហោះ។ *ជំហានទី១ (លុបចោល)៖ ត្រូវលុប (Delete) វីដេអូណាដែលយកពីគេចេញទាំងអស់។ (ការដាក់ Private ឬ Unlisted មិនអាចជួយបានទេ ព្រោះប្រព័ន្ធយូធូបនៅតែស្កេនឃើញដដែលពេល Reapply)។ *ជំហានទី២ (ធ្វើម៉ោងឡើងវិញ)៖ ក្រោយពេលលុបវីដេអូ ម៉ោងមើល (Watch Hours) នឹងធ្លាក់ចុះ។ ដូច្នេះអ្នកត្រូវផលិតវីដេអូថ្មី (Original) របស់ខ្លួនឯងផ្ទាល់ (មានមុខ ឬមានសំឡេងនិយាយផ្ទាល់ខ្លួនកាន់តែល្អ) ដើម្បីរកឱ្យគ្រប់ 4,000 ម៉ោងឡើងវិញ។ *ជំហានទី៣ (ដាក់ពាក្យស្នើសុំ)៖ រង់ចាំរហូតដល់គ្រប់ថ្ងៃកំណត់ដែល YouTube អនុញ្ញាត (ជាទូទៅ ៩០ ថ្ងៃ) រួចចុចប៊ូតុង Reapply ម្តងទៀត។⚠️ ចំណាំ៖ បើអ្នកដឹងច្បាស់ថាឆានែលរបស់អ្នកមានវីដេអូចម្លងពីគេមែន មិនបាច់សាកល្បងធ្វើ Appeal (វិធីទី១) ទេ ព្រោះប្រព័ន្ធនឹងបដិសេធចោល ១០០%។ គួរជ្រើសរើសវិធីទី២ ដើម្បីកុំឱ្យខាតពេលវេលា។គ្រុបពិភាក្សាអំពីយូធូប: https://t.me/YoutubeQA
វិធីដោះស្រាយបញ្ហា Reused Content មាន២របៀបដាច់ដោយឡែកពីគ្នា ទៅតាមស្ថានភាពជាក់ស្តែង៖វិធីទី១៖ ដាក់ពាក្យតវ៉ា (Appeal)វិធីនេះប្រើសម្រាប់តែឆានែលដែលផលិតវីដេអូដោយខ្លួនឯងផ្ទាល់ ១០០% ប៉ុន្តែប្រព័ន្ធយូធូបចាប់ច្រឡំ។ * លក្ខខណ្ឌដាច់ខាត៖ ហាមលុប ហាមកែប្រែ និង ហាម Private វីដេអូណាមួយចោលទាំងអស់ (បើប៉ះពាល់ យូធូបនឹង Reject ភ្លាម)។ * របៀបធ្វើ៖ ថតវីដេអូតវ៉ា (Appeal Video) ប្រវែងក្រោម ៥ នាទី (និយាយភាសាអង់គ្លេស ឬមាន Subtitle អង់គ្លេស) ដោយបង្ហាញពី៖ 1. មុខរបស់អ្នក និងបង្ហាញ Link ឆានែលរបស់អ្នកក្នុងវីដេអូ។ 2. សកម្មភាពថត ឬកាមេរ៉ា/ឧបករណ៍ដែលអ្នកប្រើប្រាស់។ 3. បើកកម្មវិធីកាត់ត (Premiere, CapCut, etc.) បង្ហាញពី Timeline, សំឡេង និងរូបភាព ដើម្បីបញ្ជាក់ថាអ្នកជាអ្នកកាត់តពិតប្រាកដ។ *លទ្ធផល៖ យូធូបនឹងពិនិត្យក្នុងរយៈពេលពីរបីថ្ងៃ។ បើជាប់ ឆានែលនឹងបើករកលុយវិញភ្លាម។ពិភាក្សាអំពីយូធូប: https://t.me/YoutubeQA
តើ Reused Content គឺជាអ្វី?Reused Content គឺវីដេអូដែលប្រើប្រាស់ខ្លឹមសាររបស់អ្នកដទៃ (វីដេអូ, រូបភាព, សំឡេង) ដោយមិនបន្ថែមការពន្យល់ មតិយោបល់ ឬតម្លៃបន្ថែមគ្រប់គ្រាន់។ ឧទាហរណ៍ Reused Content 👇• Compilation Clip (ខ្សែភាពយន្ត / កីឡា / Gameplay) គ្មានការពន្យល់• ប្រមូលវីដេអូខ្លីពី TikTok, Facebook, Reels• Upload ការច្រៀង ឬវីដេអូអ្នកដទៃ (ទោះបីមានការអនុញ្ញាត)• Re-upload វីដេអូដែលអ្នកដទៃបាន Upload រួច⚠️ ចំណុចសំខាន់Reused Content មិនដូច Copyrightទេ ទោះបីគ្មាន Copyright Claim ឬមានការអនុញ្ញាតពីម្ចាស់ដើម ក៏ YouTube នៅតែអាចបដិសេធ Monetization ដែរ។✅ ខ្លឹមសារដែលអនុញ្ញាត (ត្រូវបន្ថែមតម្លៃថ្មី និងខុសពីវីដេអូដើម)• បញ្ចូលសម្លេងរបស់អ្នក ពន្យល់ អប់រំ វិភាគ ឬរិះគន់• វីដេអូអប់រំ ប្រើ Clip អ្នកដទៃជាឧទាហរណ៍ប៉ុណ្ណោះ• កាត់ត បន្ថែម graphics ឬ context ថ្មី។ចូលក្រុមពិភាក្សាអំពីយូធូប: https://t.me/YoutubeQA
តើ AI Content អាចរកលុយពី YouTube បានដែរឬទេ?✅ អ្វីដែលអាចប្រើ AI បាន• ប្រើ AI ជួយសរសេរ Script, ធ្វើ Thumbnail, ស្រាវជ្រាវ• ប្រើ AI កាត់តវីដេអូ ឬបកប្រែសំឡេង• ប្រើរូប/វីដេអូ AI តែត្រូវមានការពន្យល់ និងបញ្ចូលគំនិតផ្ទាល់ខ្លួន⚠️ អ្វីដែលត្រូវធ្វើជាចាំបាច់• ប្រាប់ឱ្យច្បាស់ បើវីដេអូផលិតឡើងដោយប្រើ AI (altered content)• កុំធ្វើជាតួអ្នកដទៃ ខុសគោលបំណង ឬបោកបញ្ឆោតអ្នកមើល (impersonation / deepfake)📝ត្រូវចងចាំថា AI ជាឧបករណ៍ជំនួយ មិនមែនជាម្ចាស់ Channel នោះទេ YouTube ចង់ឃើញ [មនុស្ស + គំនិត + តម្លៃពិតប្រាកដ]👨‍💻គ្រុបពិភាក្សាអំពីយូធូប: https://t.me/YoutubeQA
គន្លឹះខ្លះៗក្នុងការរចនា Thumbnail 👇🖼 ស្វែងរកស្ទីលផ្ទាល់ខ្លួន ប្រើពណ៌ មុខមាត់ និងពុម្ពអក្សរស្រដៀងៗគ្នា ដើម្បីឲ្យអ្នកទស្សនាចងចាំឆានែលរបស់អ្នក និងត្រលប់មកទស្សនាម្តងទៀត🙂 ធ្វើវាឲ្យសាមញ្ញរចនាពណ៌ និងអក្សរច្បាស់ៗ ងាយស្រួលមើល ប៉ុន្តែកុំប្រើច្រើនពេក វាអាចនាំឲ្យរញ៉េរញ៉ៃ🎯 កំណត់គោលដៅអ្នកទស្សនារចនាឲ្យស្របតាមអ្វីដែលអ្នកទស្សនាចូលចិត្ត និងធ្លាប់ស្គាល់ពីអ្នកពិភាក្សាអំពីយូធូប: https://t.me/YoutubeQA
តស់! មកស្គាល់មុខងារ AI មួយចំនួនដែលអាចជួយការងារប្រចាំថ្ងៃរបស់អ្នក 👇1. http://ChatGPT.com (ដោះស្រាយបញ្ហាបានគ្រប់ប្រភេទ)2. http://PicWish.com (លុបផ្ទៃខាងក្រោយរូបភាព)3. http://Perplexity.ai (ស្រាវជ្រាវព័ត៌មានគ្រប់ប្រធានបទ)4. http://Suno.ai (តែងបទភ្លេង / បង្កើតតន្ត្រី)5. http://Canva.com (រចនាក្រាហ្វិក)6. http://ElevenLabs.io (ចម្លងសម្លេង)7. http://Grammarly.com (កែលម្អការសរសេរឱ្យបានល្អឥតខ្ចោះ)8. http://Luma.ai (បង្កើតម៉ូដែល 3D)9. http://RecCloud.com (សង្ខេបវីដេអូ YouTube)10. http://Runway.ml (កែសម្រួលវីដេអូ)11. http://Descript.com (កែសម្រួល Podcast)12. http://Syllaby.io (បង្កើតវីដេអូមិនបង្ហាញមុខ)13. https://skysnail.io/ (បង្កើត Thumbnail ឱ្យមានឱកាសផ្ទុះល្បី)
សូមអបអរសាទរឆ្នាំថ្មី 2026 🎉✨សូមជូនពរដល់មិត្តភក្តិ បងប្អូន និងក្រុមគ្រួសារទាំងអស់ឲ្យជួបតែសុខភាពល្អ សុភមង្គល ជោគជ័យ និងសេចក្តីសុខក្នុងជីវិត។ សូមបួងសួងឲ្យប្រទេសជាតិជាទីស្រឡាញ់របស់យើងមានសន្តិភាព ការអភិវឌ្ឍន៍ និងភាពរុងរឿងជានិរន្តរ៍ 🇰🇭សូមឲ្យឆ្នាំថ្មីនេះ នាំមកនូវអ្វីល្អៗដល់យើងទាំងអស់គ្នា 🙏#HappyNewYear2026
1- YouTube Ads (AdSense) – អ្នកនឹងទទួលប្រាក់ពីការផ្សាយពាណិជ្ជកម្មលើវីដេអូ។2- Super Thanks, Super Chat, Super Stickers – ទទួលបានចំណូលពី Subscriber ដោយផ្ទាល់។3- Channel Memberships – ទទួលចំណូលពីការចូលរួមជាសមាជិក។4- Affiliate Marketing – គឺជាវិធីរកប្រាក់ពីការផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនផ្សេងទៀត នៅពេលអ្នកទស្សនាចូលទិញតាម Link ឬ Discount Code របស់អ្នក→ អ្នកនឹងទទួលបានកម្រៃជើងសារ (commission)។5- Sponsorships & Brand Deals – ចំណូលផ្សព្វផ្សាយទទួលបានពីក្រុមហ៊ុនដោយផ្ទាល់។6- Selling Own Products (Merchandise) – ចំណូលពីការលក់ទំនិញ ឬសេវាកម្មផ្ទាល់ខ្លួន។ពិភាក្សាអំពីយូធូប: https://t.me/YoutubeQA
គ្រប់គោលការណ៍បានមួយទៀតហើយ ✅បងប្អូនដៃថ្មីកុំអស់សង្ឃឹម ព្យាយាមគង់បានសម្រេចពិភាក្សាអំពីយូធូប: https://t.me/YoutubeQA
🎉 រីករាយពិធីបុណ្យភ្ជុំបិណ្ឌ 🎉ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យដ៏សំខាន់របស់ជាតិខ្មែរ សូមជូនពរដល់ បងប្អូន និងជនរួមជាតិទាំងអស់ឲ្យប្រកបដោយសេចក្តីសុខ សេចក្តីរីកចម្រើន សុភមង្គល និងភាពកក់ក្តៅក្នុងក្រុមគ្រួសារ។សូមឲ្យដំណើរកម្សាន្តទាំងជិត និងឆ្ងាយប្រព្រឹត្តទៅដោយសុវត្ថិភាព និងភាពសប្បាយរីករាយ។ 🙏ពិភាក្សាអំពីយូធូប: https://t.me/YoutubeQA
AI Content អាចរកចំណូលពីយូធូបបានដែរឬទេ?👉 YouTube មិនហាមក្នុងការប្រើ AI ទេ ប្រសិនបើមានភាពច្នៃប្រឌិត និងបន្ថែមនូវគុណតម្លៃ។👉 វីដេអូដែលផលិតដោយ AI (ឧ. voiceover AI, animation AI, video generator) អាចរកចំណូលបាន ប្រសិនបើវាមានការពិពណ៌នា, ការកាត់ត, និងការបន្ថែមមាតិកាដោយមនុស្ស។👉 AI Tools អាចជួយក្នុងការសរសេរ Script, បង្កើត Thumbnail, ផលិត Background Music, កាត់ត Edit Video ឲ្យបានលឿន។🔑 ក្នុងឆ្នាំ ២០២៥ YouTube ចាប់ផ្តើមផ្តោតខ្លាំងលើ Shorts និង AI Content ដូច្នេះការបង្កើតវីដេអូខ្លីៗ និងមាតិកាមានតម្លៃគឺជាគន្លឹះសំខាន់។ពិភាក្សាអំពីយូធូប: https://t.me/YoutubeQA
ជុំវិញមតិសង្ស័យចំពោះលោក Michael B Alfaro លោក Gary Franchi បានបញ្ជាក់ថា៖🚨 បច្ចុប្បន្នភាព៖ ខ្ញុំសូមបញ្ជាក់ថា លោក Michael Alfaro មិនមែនជាអ្នកបញ្ចុះបញ្ចូលរបស់កម្ពុជាទេ។គាត់មិនបានទទួលប្រាក់ពីរដ្ឋាភិបាលកម្ពុជាឡើយ។ លោក Michael បានចំណាយលុយផ្ទាល់ខ្លួនសម្រាប់ធ្វើដំណើរ បន្ទាប់ពីសារព័ត៌មាន One America News (OANN) ដែលមានលិខិតអនុញ្ញាតចូលសេតវិមាន បានដកខ្លួនចេញពីបេសកកម្ម ដោយសារហានិភ័យសុវត្ថិភាព។ក្នុងបញ្ជីដើម លោក Michael ត្រូវបានគេកត់ត្រា គ្រាន់តែជាមេដឹកនាំនៃគណៈប្រតិភូ OANN ជាមួយអ្នកថត និងអ្នកកាសែតរបស់ពួកគេប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពី OANN ដកខ្លួន គាត់បានបន្តដំណើរតែឯង ដើម្បីលាតត្រដាងការពិតអំពីព្រំដែនកម្ពុជា–ថៃ។សូមបញ្ជាក់ឲ្យច្បាស់ថា៖ លោក Michael Alfaro មិនមែនជាមនុស្សដែលអាចទិញបាន មិនមែនមានក្នុងបញ្ជីប្រាក់ខែរបស់នរណាម្នាក់ទេ ហើយក៏មិនមែនជាភ្នាក់ងារបរទេសឡើយ។ គាត់ជាទីប្រឹក្សារបស់លោក Trump ជាអ្នកទំនាក់ទំនងការទូត និងជាអ្នកយុទ្ធសាស្រ្ត ដែលបានសម្រេចចិត្តឈរឡើងដោយខ្លួនឯង ដើម្បីបង្ហាញពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា នៅពេលដែលគ្មាននរណាម្នាក់ចង់ធ្វើ។ប្រជាជនកម្ពុជា និងពិភពលោក សមនឹងទទួលបានសន្តិភាព។ ការពិតមិនអាចបិទបាំងបានទេ។
បើថៃពិតជាត្រូវការសន្តិភាពពិតមែន ត្រូវដោះលែងទាហានកម្ពុជាមកវិញទាំងអស់ถ้าไทยต้องการสันติภาพอย่างแท้จริง ต้องปล่อยตัวทหารกัมพูชาทั้งหมดกลับคืนมาhttps://youtu.be/GXtshR0ignA?si=3z6i6Dr2dBvjgPoX
ថៃត្រូវតែដោះលែងទាហានកម្ពុជាមកវិញទាំងអស់!https://youtu.be/yNtPkuSuNlI
[ឈុតក្រៅឆាក] វីដេអូនេះផ្ញើរជូនទៅថៃជាពិសេស វីដេអូពេញនឹងចេញឆាប់ៗនេះ យើងទាមទារឲ្យថៃដោះលែងទាហានយើងមកវិញជាបន្ទាន់។[เบื้องหลังเวที] วิดีโอนี้จัดทำขึ้นเพื่อส่งถึงประเทศไทยโดยเฉพาะวิดีโออย่างเป็นทางการจะออกมาในไม่ช้านี้พวกเราขอเรียกร้องให้ประเทศไทยปล่อยตัวทหารของเราทันทีពិភាក្សាអំពីយូធូប: https://t.me/YoutubeQA
ដោះលែងទាហានកម្ពុជាដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីបទឈប់បាញ់ជាបន្ទាន់!Release the Cambodian soldiers who were captured after the ceasefire. No matter what else is happening, this must come first. 🇰🇭✊ #ReleaseOurSoldiers #FreeOurSoldiers #CeasefireMeansPeace #cambodianeedpeace
តើពាក្យ MMO មានអត្ថន័យដូចម្តេច?ពិភាក្សាអំពីយូធូប: https://t.me/YoutubeQA
Telegram Channel Link information
Country 🇰🇭 Cambodia
Language English
Type Telegram Channel Link
Subscribers 312
Rate this group

How would you rate this community?

0.0 ★ Join Group →