
[English Below]
មជ្ឈត្តការប្រតិដ្ឋលើករណីវិវាទសំណង់
| Mock Arbitration on Construction Dispute
នៅក្នុងកម្មវិធីពេលរសៀល នៃសិក្ខាសាលារួមគ្នារវាង ម.ជ.ម. និងអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ស្តីពី "វិស័យសំណង់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ" កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ រាជធានីភ្នំពេញ កម្មវិធីចុងក្រោយនៃសិក្ខាសាលា គឺការធ្វើមជ្ឈត្តការប្រតិដ្ឋ ដែលជាការសម្តែងធ្វើត្រាប់នៃវេទិកាមជ្ឈត្តកម្ម ដើម្បីផ្តល់ឱ្យអ្នកចូលរួមនូវបទពិសោធន៍ជាក់ស្តែងនៃដំណើរការវេទិកាមជ្ឈត្តកម្មក្នុងការដោះស្រាយវិវាទសំណង់ក្រៅប្រព័ន្ធតុលាការ។
ផ្អែកលើករណីសិក្សាអំពីវិវាទសំណង់ជាក់ស្តែងដែលបានចែកជូនជាមុន អ្នកចូលរួមបានដើរតួតាមតួនាទីដែលបានចាត់តាំង ដូចខាងក្រោម៖
វេទិកាមជ្ឈត្តកម្ម៖
១. លោក Trung Nguyen ប្រធានវេទិកាមជ្ឈត្តកម្ម
២. លោកស្រី និត នីតិការ មជ្ឈត្តករ
៣. លោកស្រី ស៊ីន សុរម្យនា មជ្ឈត្តករ
ភាគីប្តឹងទាមទារ៖
៤. លោក HongKit LEONG មេធាវីតំណាងភាគីប្តឹងទាមទារ
៥. លោក ឡុង វិមាន សហមេធាវីតំណាងភាគីប្តឹងទាមទារ
៦. លោកស្រី Eva Moses សាក្សីរបស់ភាគីប្តឹងទាមទារ
៧. លោក Anil CHANGAROTH អ្នកជំនាញរបស់ភាគីប្តឹងទាមទារ
ភាគីឆ្លើយតប៖
៨. លោក Andrew HENG មេធាវីតំណាងភាគីឆ្លើយតប
៩. កញ្ញា Chaima Zelloufi សហមេធាវីតំណាងភាគីឆ្លើយតប
១០. លោកស្រី Haidah Syasiyah សាក្សីរបស់ភាគីឆ្លើយតប
១១. លោកស្រី Lynnda LIM អ្នកជំនាញរបស់ភាគីឆ្លើយតប
១២. លោក Justin ONG YI YU អ្នកបកប្រែរបស់ភាគីឆ្លើយតប
តាមរយៈការធ្វើវេទិកាមជ្ឈត្តកម្មប្រតិដ្ឋនេះ អ្នកចូលរួមទាំងអស់បានស្វែងយល់ដោយផ្ទាល់អំពីដំណើរការនៃវេទិកាមជ្ឈត្តកម្មលើវិវាទសំណង់ រួមទាំងការបង្ហាញអំណះអំណាងរបស់គូភាគីវិវាទ និងការសាកសួរសាក្សី និងអ្នកជំនាញ នៅចំពោះមុខវេទិកាមជ្ឈត្តកម្ម។
ម.ជ.ម. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមដែលបានដើរតួទាំងអស់ក្នុងមជ្ឈត្តការប្រតិដ្ឋ ព្រមទាំងសិក្ខាកាមទាំងអស់ ដែលបានចូលរួមចំណែកធ្វើឱ្យការធ្វើវេទិកាមជ្ឈត្តកម្មនេះប្រព្រឹត្តទៅប្រកបដោយភាពរស់រវើក និងរលូន។
****
In the afternoon session of the NCAC-UNDP Joint Workshop on Construction and Alternative Dispute Resolution, held on 29 September 2026 at Raffles Hotel Le Royal, Phnom Penh, the final session was a Mock Arbitration, an interactive simulated arbitral tribunal exercise designed to give participants hands-on, practical experience in Alternative Dispute Resolution (ADR).
Based on a realistic construction dispute case study circulated in advance, participants stepped into the following roles:
Arbitral Tribunal:
1. Mr. Trung Nguyen, Presiding Arbitrator
2. Ms. NITH Nitikar, Co-Arbitrator
3. Ms. SIN Soromnear, Co-Arbitrator
Claimant:
4. Mr. HongKit LEONG, Claimant Counsel
5. Mr. LONG Vimean, Claimant Co-counsel
6. Ms. Eva Moses, Factual Witness
7. Mr. Anil CHANGAROTH, Expert
Respondent:
8. Mr. Andrew HENG, Respondent Counsel
9. Miss Chaima Zelloufi, Respondent Co-counsel
10. Ms. Haidah Syasiyah, Factual Witness
11. Ms. Lynnda LIM, Expert
12. Mr. Justin ONG YI YU, Translator
Through this exercise, all participants gained first-hand insight into how a construction arbitration hearing is conducted, including the presentation of each Party's arguments and the examination of witnesses and experts before the arbitral tribunal.
We sincerely thank the participants who took part in the mock arbitration, as well as all other attendees, for making this session lively and helping it run smoothly.
__
Join our social media channels:
LinkedIn:
https://www.linkedin.com/company/ncac-khFacebook:
facebook.com/ncackhTelegram:
https://t.me/ncackh